CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរដោយធមធានធម្មជាតិដ៏មានតម្លៃ

ទន្លេសេសាន​ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ទេសចរណ៍​បរិស្ថាន​ ក្នុងចំណោម​ព្រៃឈើ​ធម្មជាតិ​នៅ​
តំបន់​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​។ ទន្លេ​នេះ​ប្រៀប​ដូចជា​ពេជ្រ​ ដែល​មាន​ពន្លឺ និង​
ត្បូង​មរកត​ដែលមាន​ឆ្នេរ​ខ្សាច់​ពណ៌​ស និង​មាន​ទឹកថ្លា​ឆ្វង់​បណ្ដោយ​ដង​ទន្លេ​ចាំង​ស្រមោលភ្នំ និង​ព្រៃ​
ឈើ​សូម្បី​នៅក្នុង​រដូវរ​ប្រាំង​។​

​មាន​ចម្ងាយ​ ៤០​គីឡូម៉ែត្រ​ ភាគ​ឦសាន​ក្រុង​បាន​លុង  រ​បស់​ខេត្ត​រតនគិរី ទន្លេសេសាន​ជា​ទន្លេ​ដែល​
មាន​ទឹក​ហូរ​គ្រប់​រដូវ​កាល ​ដែល​ហូរ​ពី​ខាងកើត​ទៅ​ខាងលិច​ តាមបណ្ដោយ​ឆ្នេរ​ខ្សាច់​ពណ៌​ស​។ តាម​​
បណ្ដោយ​ទន្លេ   ឆ្នេរ​ខ្សាច់​ ដ៏​ច្រើន​នេះ​មាន​ចំណុច​ជាច្រើន​ ដែល​អាច​មុជ ហែល ​និង​នេសាទ​ត្រី​បាន​
ដែល​អ្នក​ក្នុង​ស្រុក​និង​ទេសចរ​អន្ដរជាតិ​អាច​ សម្រាក និង​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​។​

​ឆ្លង​ទន្លេសេសាន​ដោយ​ទូក  អ្នកនឹង​ឃើញ​ឃុំ​វឹន​សៃ​។ ទីនោះ​ហើយ​ជា​ទឹកដី​ នៃ​ក្រុម​ជនជាតិ​ភាគ​តិច​
មួយ​ចំនួន​ដូច​ជា​ ជនជាតិ​ខ្មែរ ចិន គ្រឹង ឡាវ ដែល​រស់នៅ​ទីនោះ​ជា​ច្រើន​ជំនាន់​មកហើយ​។ ជនជាតិ​
ចិន​អនុវត្ត​នូវ​វប្បធម៌​ចិន​បុរាណ​របស់គេ ហើយ​ជនជាតិ​ភាគតិច​ផ្សេង​ទៀត ​គោរព​តាម ​អត្តសញ្ញាណ​
បុព្វបុរស​របស់គេ​។ គេ​ទាំងនោះ​  និយាយ​ទាក់ទង​គ្នា​ជា​ភាសា​ចិន កុលសម្ព័ន្ធ​ភ្នំ និង​ភាសា​ឡាវ ក៏ដូច
ជា ​ភាសាជាតិ​របស់​ប្រទេស​កម្ពុជា​គឺ​ភាសា​ខ្មែរ​ផង​ដែរ​។ ភាគច្រើន​ពួកគេ​ជា​កសិករ និង​អ្នក​រកស៊ី​ក្នុង​
តំបន់​៕

សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel sesan river in Cambodia