ខ្សែវីដេអូដែលបានUpload ឡើងលើកាលពីថ្ងៃទី 6/5, តែក្នុងរយះពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ
អ្នកដែលចូលមើលMV cover របស់ក្រុមអ្នកចម្រៀង"ពិសេស"មានច្រើនជាងពីរលាននាក់
និងអ្នកចូលរួមបញ្វេញមតិមានជិត4.600នាក់ពីបណ្តារអ្នកនិយមប្រើប្រាស់អ៊ីនធើណេត។
មនុស្សស្ទើរតែទាំងអស់ដែលបានចូលទស្សនាវីដេអូនេះ សុទ្ធតែបានបង្ហាញពីការកោតសរសើរ
ទៅលើអ្នកជំងឺមហារីកតូចៗទាំងនោះ នៅតែមានចិត្តតស៊ូពោរពេញដោយក្តីសង្ឃឹម។ មនុស្សជា
ច្រើនបានសរេសរថាៈ "ត្រូវខំជំនះនឹងជំងឺទាំងនោះ ហើយរឹងមាំឡើងណា!" "ពួកយើងពិតជាមានសំ-
ណាងខ្លាំងណាស់ និងមានអារម្មណ៏ថាជីវិតពិតជាមានន័យមែន។ សង្ឃឹមថា ពួកប្អូនៗនឹងឆាប់មាន
សុខភាពល្អឡើងវិញ"... ចំនុចដែលចាប់អារម្មណ៏នោះ អ្នកចម្រៀងទាំងអស់ក្នុងClip Stronger សុទ្ធ
តែអ្នកជំងឺក្មេងៗ។
ប្អូនប្រុសChris Rumble អាយុ22ឆ្នាំ ដែលបានកើតជំងឺមហារីកកាលពីឆ្នាំកន្លងទៅនោះ បានចែក
រំលែកអារម្មណ៏របស់ខ្លួនថា" ខ្ញុំមិនចង់បង្ហាញឲអ្នកទាំងអស់គ្នាបានឃើញពីភាពឈឺចាប់និងទុក្ខ
ព្រួយរបស់ខ្ញុំនៅទីនេះឡើយ។ មានក្មេងៗជាច្រើនកំពុងតែប្រឆាំងទប់ទល់ជាមួយជំងឺមហារីក
ហើយពួកគេមិនបានទាំងយល់ថាពួកគេកំពុងប្រឈមមុខនឹងអ្វីផង"។
Clip cover Stronger របស់ក្រុមអ្នកជំងឺមហារីកក្មេងៗនេះ Camnewsចង់បង្ហាញឲអ្នកទាំងអស់គ្នាត្រូវ
ចេះពិនិត្យមើលខ្លួនឯងឡើងវិញ ហើយធ្វើខ្លួនរស់នៅឲមានន័យច្រើនជាងមុន។ ពិសេសក្នុងសង្គម
រស់នៅបច្ចុប្បន្ន ដែលមានមនុស្សជាច្រើនកំពុងតែបាត់បង់នូវក្តីសង្ឃឹមដោយប្រការផ្សេងៗ សូម
តស៊ូក្នុងជីវិតឡើងវិញ កុំផ្តេកផ្តួលតាមព្រេងវាសនា។ ត្រូវចងចាំថាពួកយើងនៅមានសំណាងច្រើន
ណាស់បើប្រៀបទៅនឹងប្អូនៗនៅក្នុងវីដេអូខាងលើ ដោយពួកយើងនៅមានសុខភាពល្អអាចធ្វើអ្វីៗ
បាន។ ពួកគាត់បើទោះជាកំពុងតែប្រឈមមុខជាមួយនឹងជំងឺមហារីកដែលជាជំងឺមិនអាចព្យាបាល
បាន តែពួកគាត់នៅតែតស៊ូប្រឆាំងនឹងជំងឺទាំងនោះ ដោយខំតស៊ូរស់ដោយក្តីសង្ឃឹមជានិច្ច។ ដូច្នេះ
យើងទាំងអស់ត្រូវក្រោកឈរឡើង មិនត្រូវអស់សង្ឃឹមក្នុងជីវិតឡើយ។ចូរចងចាំពាក្យសុភាសិតខ្មែរ
យើងបានពោលថា" ជីវិតគឺជាការតស៊ូ" និង " ព្យាយាមគង់បានសំរេច"៕
ដោយ៖ nano
ប្រភព៖ zing