បុរសម្នាក់ដោយសារតែចង់ធ្វើមាន គូកំណាន់ចិត្តរបស់ខ្លួន មានការរំភើប ភ្ញាក់ផ្អើល គេក៏បានរៀប
ចំធ្វើពិធីសុំនាងរៀបការ នៅកណ្តាលចំណោមនុស្សម្នាជាច្រើននាក់ ក្នុងផ្សារ Shopping មួយកន្លែង។
ដោយសង្ឃឹមថា នឹងទទួលបានមកវិញនូវការពេញចិត្តពីសង្សារសំណព្វចិត្តរបស់ខ្លួន បុរសម្នាក់បាន
ជួលមនុស្សមួយក្រុម លេងជាតន្រ្តី ហើយពេលដែលខ្លួន និងសង្សារដើរមកដល់ បុរសនោះក៏បាន
ទាញក្បាលមេក្រូ និយាយរៀបរាប់សុំសង្សារ របស់ខ្លួនរៀបការ។ មិនដឹងថា នាងជាសង្សារ មាន
អារម្មណ៍ខ្មាសគេ ឬយ៉ាងណានោះទេ បន្ទាប់ពីដល់វគ្គបុរសជាសង្សារ របស់ខ្លួន លត់ជង្គង់ និយាយ
សុំរៀបការទៅនាងមក នាងក៏ទាញកូនហ្គីតា ពីអ្នកលេងតន្រ្តីឈរក្បែរនោះ សំពងក្បាល សង្សា របស់
មួយហ្គីតា ហើយក៏ដើរចេញបាត់ទៅ បន្សល់ទុកតែបុរសជាសង្សារ ឈឺចាប់របួស ជាមួយនឹងការងឿង
ឆ្ងល់ពេញខួរក្បាលថា "Why ???" តែម្នាក់ឯង។
ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
វីដេអូ៖ youtube