CamNews

ទេសចរណ៍ 

រមណីយដ្ឋានពណ៌បៃតងធម្មជាតិ ដ៏ស្រស់ត្រកាល ព្រៃបាសាក់

​ព្រៃ​បាសាក់ ជារមណីយដ្ឋាន​មួយ ដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅលើភ្នំតូច ជាអតីត
​កន្លែង​ប្រាសាទ​បុរាណ ដែល​ត្រូវបាន កម្ទេច​ទាំងស្រុង​ដោយ​សង្គ្រាម ក្នុង ខេត្តស្វាយរៀង។

រមណីយដ្ឋាន ព្រៃបាសាក់ ​ជា​តំបន់ទេសចរណ៍ ដ៏ស្រស់ត្រកាល និង ​ទាក់ទាញបំផុត សំរាប់
ភ្ញៀវ​ជាតិ និង​ អន្តរជាតិ​  ដោយសារតែតំបន់នេះ សម្បូរណ៍ទៅដោយ  ព្រៃឈើកម្រ និងសត្វ
ព្រៃ ជាច្រើន រស់នៅក្នុង តំបន់នេះ។

ភ្ញៀវទេសចរណ៍ ជាច្រើន ចូលចិត្តមកកំសាន្ត  នៅរមណីយដ្ឋាន ព្រៃបាសាក់ រីករាយជាមួយ
នឹងការស្រូបយក   ខ្យល់អាកាសបរិសុទ្ធ  គយគន់   ព្រៃឈើពណ៌ បៃតង  ខៀវស្រងាត់ និង
ទស្សនាសត្វព្រៃ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Prey Ba Sak