CamNews

ទេសចរណ៍ 

សណ្ឋាគារទឹកកក ដ៏ចម្លែក និងស្រស់ស្អាតបំផុតលើលោក (មានវីដេអូ)

សណ្ឋាគារ Sorrisniva Igloo ឬ សណ្ឋាគារទឹកកក គឺជាសណ្ឋាគារមួយដ៏ចម្លែក និង ស្រស់ស្អាត
បំផុត នៅលើពិភពលោក ពោរពេញទៅដោយផ្ទាំងទឹកកកធំ ដែលមានទីតាំងស្ថិតនៅប្រទេស
នូវែស។

សណ្ឋាទឹកកក ចម្លែកនេះ ពិតជាមានការរចនាម៉ូដ និងតុបតែងឡើងយ៉ាងប្រណិត ដោយប្រើ
ផ្ទាំងទឹកកក បិទធ្វើជាបន្ទប់ និង បិទជុំវិញផ្ទៃខាងក្នុងនៃសណ្ឋាគារទាំងមូល។  អ្វីដែលកាន់តែ
ជក់ចិត្តនោះគឺសណ្ឋាគារនេះ មានត្រឹមតែ ៣០បន្ទប់តែប៉ុណ្ណោះ មានភោជនីយដ្ឋានទឹកកក  បា
ទឹកក និងមានកន្លែងកំសាន្តជាច្រើនទៀត បង្កើតឡើងដោយផ្ទាំងទឹកកក។

សណ្ឋាគារទឹកកកដ៏ស្រស់បំព្រងសម្បូរដោយដុំទឹកកកនេះ​ មានតម្លៃ ស្នាក់នៅក្នុង ១យប់តម្លៃ
៣៣០ដុល្លារ សំរាប់មនុស្សម្នាក់ រួមបញ្ចូលទាំងសេវាកម្មផ្សេងៗទៀត ដូចជា៖ ការទទួលទាន
អាហារពេលព្រឹក សូណា និង សេវកម្មដឹកជញ្ជូនអ្នកដំណើរ ជាដើម។ល៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ smartertravel


Tags: Travel World's Best Ice Hotels and Igloo Villages