CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ថ្មភ្នំ ដ៏ស្រស់បំព្រង ភ្នំកំពង់ត្រាច

ភ្នំ​កំពង់ត្រាច​ ជាតំបន់ទេសចរណ៍មួយ ដ៏ស្រស់ស្អាត ដែលមាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​
ផ្លូវ​ជាតិ ​លេខ​៣៦ ក្នុង​ឃុំដំណាក់កន្តួត​ ខាង​ត្បូង​ស្រុក​កំពង់ត្រាច ចម្ងាយ ៣៨គ.ម   ប៉ែក​ខាង
​កើត​ក្រុង​កំពត។

រមណីយដ្ឋាន​នេះ  សម្បូរណ៍ទៅដោយ​ ថ្មភ្នំ មាន​រូង​ភ្នំ ​និង មាន​ល្អាង​តូចៗ ធំ​ជាច្រើន។ នៅទី
នោះ មានល្អាងមួយ មានជម្រៅ ប្រមាណ៣០ម ហើយមានពណ៍៧  ផ្សេងៗ គ្នា។ ជាពិសេស
ភ្នំកំពង់ត្រាច ក៏ជាតំបន់ ដ៏ទាក់ទាញផងដែរ សំរាប់ភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ។

ភ្ញៀវទេសចរណ៍ ចូលចិត្ត មកកំសាន្តនៅតំបន់នេះ  រីករាយជាមួយនឹង  បរិយាកាស ដ៏បរិសុទ្ធ
ទេសភាពដ៏ស្រស់ត្រកាល ឡើងភ្នំ និង គយគន់ទេសភាព ដ៏ស្រស់បំព្រង នៅក្នុងតំបន់នោះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel phnom-kam-pong-trach​​​​​-resort