CamNews

ទេសចរណ៍ 

រមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលពោរពេញ ដោយទេសភាពដ៏ស្រស់ស្អាត ទាក់ចិត្ត កាំពី

កាំ​ពី​ជា​កន្លែង​ដ៏​គួរអោយ​ទាក់ទាញ​បែប​ធម្មជាតិ​ដែល​មាន​ទីតាំង​តាម​ បណ្ដោយ​ទន្លេមេគង្គ ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ និង​១​គីឡូម៉ែត្រ​ខាងជើង​អន្លង់​ផ្សោត​កាំ​ពី​។ កាំ​ពី​ជា​ប្រជុំ​កោះ​តូច​មួយ​ដែល​​មាន​ដីខ្សាច់​ស្រស់ស្អាត និង​ស្ទឹង​ដែល​ភ្ញៀវទេសចរ​អាច​មុជទឹក និង​ហែល​លេង​មុន​ពេល​ពិសា​អាហារ​ពិ​កនិក​ក្នុង​ខ្ចុ​ស​ដែល​ធ្វើ​ជា​ជួរ​តាម​ បណ្ដោយ​ស្ទឹង​។ កាំ​ពី​ជា​កន្លែង​ដ៏​ទាក់ទាញ​ប្រចាំ​រដូវ ហើយ​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​បាន​តែ​ក្នុង​រដូវប្រាំង​ចាប់ពី​ខែ​មករា​ដល់​ ខែ​ឧសភា​។​


​ម្ហូបអាហារ​ខ្មែរ​គ្រប់​ប្រភេទ​ក៏​មាន​លក់​នៅ​ទីនោះ ហើយ​ម្ហូប​ក្នុង​តំបន់​ល្បីល្បាញ​គឺ​ចាក់​ច្រែង (​ចាក់ច្រែង​ជា​សត្វ​ខ្ចង​ខ្ដ​ក់​ដែល​មាន​កន្ទុយ​វែង​រស់នៅ​តែ​ក្នុង​តំបន់​ កាំ​ពី​) និង​ចៀនត្រី​អណ្ដែង​ដូចជា​ត្រី​ក្របី និង​ត្រី​ក្យា​។​ ​កន្លែង​ស្នាក់អាស្រ័យ និង​ម្ហូបអាហារ​ត្រូវបាន​រៀបចំ​ដោយ​សហគមន៍​ក្នុង​តំបន់​។​ ​កាំ​ពី​ជា​តំបន់​ពិ​កនិក​ដ៏​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​គ្រួសារ​ខ្មែរ​ពេល​ចុង​សប្ដាហ៍ និង​ពេល​ចូលឆ្នាំ​ខ្មែរ​៕

សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel kampy resort