បឹងពណ៌ផ្កាឈូក គឺជាបឹងដ៏ចម្លែកបំផុត ផុសនៅកណ្តាលព្រៃពណ៌បៃតងខៀវស្រងាត់ នៅជាប់នឹង
មហាសមុទ្រ ដែលមានទីតាំងស្ថិតនៅលើកោះ Middle ភាគខាងកើតនៃប្រទេសអូស្រា្តលី។
បឹងពណ៌ផ្កាឈូក ដ៏ចម្លែក និង ស្រស់ស្អាតនេះ មានប្រវែង ៦០០ម៉ែត្រ ព័ទ្ធជុំវិញដោយព្រៃឈើបៃ
តងខៀវស្រងាត់ នៅជិតនឹងមាត់សមុទ្រ ពោរពេញទៅដោយទេសភាពប្លែកភ្នែក ចម្លែក និងខ្យល់
អាកាសដ៏ត្រជាក់ ជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យមានពណ៌ផ្កាឈូកនៅក្នុងទឹកបឹងបានបង្កើតជាតំបន់
កំសាន្តមួយដ៏ស្រស់ត្រកាល និង បានទាក់ទាញភ្ញៀវទេសចរ ជាច្រើន មកកំសាន្តសម្រាកលំហែ
កាយ និង ទស្សនាទេសភាពដ៏ចម្លែកនេះ។
បឹងពណ៌ផ្កាឈូកនេះ កើតឡើងដោយសារតែ មានរោគពណ៌ក្រហមម្យ៉ាងដែលនៅជាប់នឹងអំបិល
បានហូរចូលទៅ ក្នុងទឹកបឹងនេះ ក៏បានប្រែក្លាយទឹកបឹងនេះ ជាពណ៌ផ្កាឈូក រហូតមកដល់បច្ចុប្ប
ន្ន៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ amusingplanet