ភ្នំបាក់ និង ភ្នំជញ្ជាំង ជារមណីដ្ឋានធម្មជាតិ និង វប្បធម៌មួយ ដ៏ស្រស់ត្រកាល ដែលមាន
ទីតាំងនៅក្នុងស្រុកសិរីសោភ័ណ មានចម្ងាយ ៥គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ។
ភ្នំបាក់ និង ភ្នំជញ្ជាំង ជាកន្លែងកំសាន្តមួយ ដែលមានភ្នំពីរ នៅជិតគ្នា ដែលមើលទៅមាន
រូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មានថ្មធំៗ ជាច្រើនបញ្ឈរ ដូចជាជញ្ជាំង ពោរពេញ
ដោយ បរិយាកាស និង ទិដ្ឋភាពដ៏ល្អប្រណិត។ ចំណែកនៅចន្លោះភ្នំ មានកន្លែងដ៏ស្រស់
ស្អាតមួយ សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសំរាកកំសាន្ត។
ជាពិសេស នៅជើងភ្នំ មានត្រពាំងធំមួយ មានទំហំ ១០ម៉ែត្រការ៉េ ជម្រៅ ១២ម៉ែត្រ និង
រូបចម្លាក់ថ្មបុរាណជាច្រើន បានធ្លាក់ សន្សល់ទុកនៅក្នុងត្រពាំងនោះ តាំងពីសម័យមុន
មកម្ល៉េះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ