CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត លាក់ខ្លួនកណ្តាលព្រៃជ្រៅ

នៅ​ចម្ងាយ​ បី​គីឡូម៉ែត្រ ​ ពី​ទឹកជ្រោះ​កា​ចាញ​ គឺជា​ទឹកជ្រោះ​កា​ទៀង​ ដែល​មាន​កម្ពស់​ខ្ពស់ ១០​ម៉ែត្រ​
ដែលមានទីតាំងស្ថិតនៅក្នុងភូមកាទៀង  ឃុំល្បាង១ ស្រុកលំផាត់ មានចម្ងាយប្រមាណជា  ៧គីឡូ
ម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី។

ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ដើមឈើពណ៌បៃតងខៀវស្រងាត់ដែល​ធ្វើជាម្លប់យ៉ាង​ត្រជាក់​ដល់​ភ្ញៀវ​ ទេសចរ​។​​ទឹកធ្លាក់​អាច​មើលឃើញ​ស្អាត​បំផុត​ពី​ភ្ញៀវ​ដែល​មើល​ពី​ក្រោម​ ដែល​ចុះ​តាម​ជណ្ដើរ​ឈើ​។ នៅ​បាត​ជ្រោះ​គឺជា​ថ្ម​ធម្មជាតិ​ធំៗ​ដែល​អ្នកធ្វើ​ដំណើរ​អាច​ឡើង​ពី​ ទឹកជ្រោះ មាន​ដំរី​សម្រាប់​ទេសចរ​ទស្សនា​ទេសភាព​ព្រៃ​ព័ទ្ធជុំវិញ​នោះ​។​

​សិប្បកម្ម​របស់​ជនជាតិ​គ្រឹង​តែមួយគត់វត្ថុ​អនុស្សាវរីយ៍ និង​ផលិតផល​ផ្សេង​ទៀត​ក៏​អាច​រក​ទិញ​បាន
​នៅ​ទីនោះ​ដែរ​។ វត្ថុ​ទាំងអស់នេះ​បូក​រួម​ទាំង​កា​ផា​ស្ពាយ​ពីក្រោយ ក្រណាត់​ធម្មជាតិ ឃ្លោក​ដាក់​ទឹក
និង ​គង​៕

សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Katieng Waterfall Ratanakiri Province