ដោយសារតែម៉ូតូរបស់ខ្លួន ត្រូវបានប៉ូលិសចាប់ឃាត់ រក្សាទុក នារីម្នាក់បានសំរេចចិត្ត រត់ទៅ
លោតទឹកសម្លាប់ខ្លួន ប៉ុន្តែត្រូវបានប៉ូលិសចរាចរចាប់បានទាន់។ វីដេអូស្តីពីហេតុការណ៍នេះ
ទទួលបានការចាប់អារម្មណ៍ យ៉ាងច្រើន ពីអ្នកនិយមលេងអ៊ីនធឺណេត កាលពីសប្តាហ៍មុន។
នៅពេលត្រូវប៉ូលិសចរាចរណ៍ ចាប់ឃាត់ និងទាមទារយកម៉ូតូរក្សាទុក នារីម្នាក់ដែលជាម្ចាស់
ម៉ូតូនោះ មិនព្រមឲ្យប៉ូលិសចាប់យកម៉ូតូរបស់ខ្លួនទុកនោះឡើយ ដោយខិតខំចាប់ទាញម៉ូតូ
ជាមួយប៉ូលិសមួយក្រុម។ ប៉ុន្តែដោយសារតែប៉ូលិសមានគ្នាច្រើន នារីម្នាក់នោះទាញមិនឈ្នះ
ប៉ូលិសឡើយ ពេលនោះស្រាប់តែនាងរត់ទៅកាន់បង្កាន់ដៃស្ពាន និងប្រុងលោតចុះទៅក្នុងទឹក
តែត្រូវប៉ូលិសចាប់ឃាត់ទាន់។
ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ អ្នកដំណើរជាច្រើននាក់ ដែលឆ្លងកាត់
ទីនោះផងដែរ។
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ទស្សនាវីដេអូ បែបប្លែកៗ កំប្លែង គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
វីដេអូ៖ youtube