CamNews

កីឡាអន្តរជាតិ 

ក្មេងស្រី នេប៉ាល់ ម្នាក់សំលាប់ខ្លួន ដោយសារតែក្រុម Brazil ចាញ់ Germany យ៉ាងស្ពឹកមុខ

កាលពីថ្ងៃពុធនៅកម្ពុជា ទស្សនិកជន បានដឹងថាក្រុម Brazil បានត្រូវក្រុម Germany បំបាក់យ៉ាង ចាស់ដៃក្នុងទឹកដី Brazil ក្នុងលទ្ធផល ៧ ទល់ ១ ឯណោះដែលវា ពិតជាធ្វើអោយ អ្នកគាំទ្រក្រុម Brazil សោកសៅជាខ្លាំង ។

អ្នកគាំទ្រក្រុម Brazil 

ថ្មីៗនេះ នៅឯភាគខាងកើត ទីក្រុង កាត់ម៉ានឌូ ប្រទេសនេប៉ាល់ ត្រូវបានលេចលឺដំណឹងមកថា មានក្មេងជំទង់ម្នាក់ សំលាប់ខ្លួនដោយសារតែ ការបរាជ័យរបស់ Brazil ។ ក្មេងស្រីជំទង់ម្នាក់នោះ ត្រូវបានគេស្គាល់ថា ជាសិស្សស្រីថ្នាក់ទី ១០ ដែលមានឈ្មោះថា Pragya Thapa ។ នាងត្រូវ បាន ប្រទះឃើញថា បានសំលាប់ខ្លួននៅក្នុងបន្ទប់​ របស់នាងដោយចងក ។ ហេតុការណ៍នេះ បានកើតឡើង នៅឯភូមិ Bharaul ភាគខាងកើត ៤០០ គីឡូម៉ែតពី រដ្ឋធានទី កាត់ម៉ាន់ឌូ ។



នៅក្នុងគ្រួសារនាង មានម្តាយ និងលោកតា លោកយាយ ចំណែកឱពុកវិញ បានចេញទៅធ្វើការ នៅឯក្រៅស្រុកបាត់ទៅហើយ ។ ប៉ូលិសសុំអោយ អ្នកកាសែតកុំយក រូបថតរបស់ ជនរងគ្រោះ ចុះផ្សាយ ដើម្បីរក្សាមុខមាត់អោយ ក្រុមគ្រួសារនាង ៕
 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ foxsport 


Tags: football nepal suicide tragic brazil germany world cup