CamNews

ទេសចរណ៍ 

អាថ៌កំបាំងទេសចរណ៍ធម្មជាតិប្រវត្តិសាស្រ្តដ៏អច្ឆរិយ ផុសនៅចំកណ្តាល ក្រុងភ្នំពេញ (មានវីដេអូ)

វត្តភ្នំ​ដែល​ជា​ឈ្មោះ​និង​ជា​និមិត្តរូប​ នៃ​រាជធានី​ភ្នំពេញ ស្ថិត​នៅ​លើ​កំពូល​កូនភ្នំ​សិប្បនិម្មិត្ត​មាន​កម្ពស់​២៧ម៉ែត្រ​ដ៏​ ល្បីល្បាញ​មួយ នៅ​ភាគឦសាន្ត​នៃ​រាជធានី។ បើ​តាម​រឿង​ព្រេង​បាន​ដំណាល​ថា មាន​ស្រ្តី​មេម៉ាយ​ម្នាក់​ជា​អ្នកមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ បាន​ទាញ​គល់​គគី​ដ៏​ធំ​មួយ​ចេញ​ពី​ទន្លេ។ គាត់​សង្ឃឹម​ថា​នឹង​យក​ដើម​គគី​នោះ​មក​សង់​ផ្ទះ ប៉ុន្តែ​គាត់​បាន​ប្រទះ​ឃើញ​ពុទ្ធបដិមា​បួន​អង្គ​នៅ​ក្នុង​រន្ធឈើ​នោះ។ បន្ទាប់​មក គាត់​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​គាត់​មួយ​ផ្នែក ដើម្បី​កសាង​បល្ល័ង្ក​តូច​មួយ​ទុក​តម្កល់​ពុទ្ធបដិមា​ទាំង​នោះ។ ក្រោយ​មក ទីនេះ​បាន​ក្លាយ​ជា​ទី​សក្ការៈ​បូជា ហើយ​ប្រជាជន​ចាប់​ផ្តើម​មក​តាំង​ទី​លំនៅ​ជុំវិញ​កូន​ភ្នំ​នោះ ហើយ​មិន​យូរ​ប៉ុន្មាន​តំបន់​នេះ​បាន​ក្លាយ​ជា​រាជធានី​មក​ទល់​នឹង​សព្វថ្ងៃ​ នេះ។ ទីនេះ​ហើយ​ដែល​រាជធានី​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ភ្នំពេញ ហើយ ភ្នំ មាន​ន័យថា​ទីទួល និង ពេញ ជា​ឈ្មោះ​របស់​ដូន​ចាស់​ម្នាក់។

ក្រោយ​មក ព្រះបាទ​ពញាយ៉ាត (១៣៩៣-១៤៦៣) បាន​កសាង​ព្រះវិហារ​នៅ​ទីនោះ នៅ​ពេល​ដែល​ព្រះអង្គ​បាន​ប្តូរ​រាជធានី​ពី​អង្គរ​មក​ភ្នំពេញ​នៅ​ឆ្នាំ​១៤២២។ ចេតិយ៍​ដ៏​អស្ចារ្យ​នេះ​មាន​តម្កល់​អដ្ឋិធាតុ​របស់​អតីត​ព្រះមហាក្សត្រ​ផង​ ដែរ។

ព្រះវិហារ​នេះ​ត្រូវ​បាន​កសាង​និង​កែ​លម្អ ​ជា​រឿយៗ​។ មាន​ទីសក្ការៈ​ជា​ច្រើន​ដ៏ទៃ​ទៀត​នៅ​ក្បែរ​កូន​ភ្នំ​នោះ។ មាន​សួនច្បារ​ដែល​បារាំង​បាន​ធ្វើ​នៅ​ចុង​សតវត្សរ៍​ទី១៩ ហើយ​ទី​សក្ការះ​ទាំងឡាយ​របស់​អ្នក​កាន់​សាសនា​តាវ កុងជឺរ ហិណ្ឌូ ហើយ​ជា​ពិសេស​បម្រើ​ឲ្យ​ផល​ប្រយោជន៍​របស់​វៀតណាម បាន​ថ្វាយ​ទៅ​ដល់​ព្រះ​ចៅ​កម្ពុជា៕

6125

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: travel wat phnom