CamNews

ព័ត៌មានជាតិ 

កេសឈើចម្លែកមួយ ត្រូវបានគេ មកផ្លុំចោល នៅសួនច្បារមុខ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង

ភ្នំពេញ ៖ កេសឈើមួយ ត្រូវបានជន មិនស្គាល់មុខ យកមកផ្លុំនៅសួនច្បារ មុខ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ។

ហើយបន្ទាប់ពីឃើញកេស ចម្លែកនេះ អាជ្ញាធរខណ្ឌ បានទាក់ទង ទៅអង្គភាព CMAC ដើម្បីមកពិនិត្យ ហើយ នៅពេលចុះពិនិត្យអង្គភាព CMAC បានយកសត្វឆ្កែមក ហិតពិនិត្យមើល និងយកទៅអង្គភាព ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីមន្រ្តីខាងស៊ីម៉ាក ពិនិត្យរួចរាល់ទើបដឹងថា នៅក្នុងកេសនោះ គឺមានតែក្រដាសកាសែតធម្មតាប៉ុណ្ណោះ ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល