ថៃគឺជាប្រទេសមួយ ដែលសម្បូរទៅដោយតំបន់ដ៏ស្រស់ស្អាត នៅលើពិភពលោក ដែលមាន
កេរ្តិ៍តំណែលវប្បធម៌ដ៏ប្រពៃណី ជាមួយនឹងសិល្បៈធ្វើម្ហូបដ៏អស្ចារ្យ។ ថៃ គឺជាតំបន់ទេសចរណ៍
ដ៏គួរឱ្យចាប់អារម្មណ៍ពោរពេញទៅដោយទិដ្ឋភាពដ៏ស្រស់ស្អាត។ ជាពិសេសតំបន់ទេសចរណ៍
ដ៏ទាក់ទាញបំផុត គឺឆ្នេរខ្សាច់ដ៏សក្បោះ និង តំបន់ទេសចរណ៍ផ្លូវភេទ ដ៏ល្បីបំផុតនៅថៃ។
ខាងក្រោមនេះ គឺជាឈ្មោះតំបន់ទេសចរណ៍ផ្លូវភេទធំៗ ២កន្លែង ដ៏ល្បីនៅថៃ ដែលភ្ញៀវ
ទេសចរណ៍គួរជៀសវាង។
១/ ផាតាយ៉ា (Pattaya)៖ ផាតាយ៉ា ជាកន្លែងកំសាន្ត ដែលមានឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត
ដែលមានចម្ងាយ ត្រឹមតែ ១៦៥គីឡូម៉ែត្រ ពីទីក្រុងបាងកក។ ជាពិសេសតំបន់នេះ ជាកន្លែង
ដ៏ល្បី និង ពេញនិយមបំផុត សំរាប់ទេសចរណ៍ផ្លូវភេទ និង មានកន្លែងកំសាន្ត ជាច្រើនទៀត
នៅថៃ ដូចជា៖ កន្លែងកំសាន្តបោះកូនបាល់ (bowling alleys) សួនកំសាន្ត សារមន្ទីរ និងមាន
រោងបញ្ចាំងភាពយន្ត ជាច្រើនទៀត។ ប៉ុន្តែ នៅយប់នោះ អ្នកឃើញមានមជ្ឈមណ្ឌល ទេស
ចរណ៍ផ្លូវភេទ ដ៏ធំជាងគេបំផុត ដែលមានមនុស្សជាច្រើន រួមភេទគ្នា នៅតាមឆ្នេរខ្សាច់ និង
នៅតាមកន្លែងមួយចំនួនទៀតក្នុងទីក្រុងផាតាយ៉ា ប្រទេសថៃជាកន្លែងមួយដែលអ្នកទេសចរ
គួរតែជៀសវាង សំរាប់ភ្ញៀវទេសចរណា ដែលមិនចូលចិត្ត ឬ មិនចង់ឃើញ នូវសកម្មភាព
បែបនេះ។
២/ ឈៀងម៉ៃ (Chiang Mai)៖ ឈៀងម៉ៃ គឺជាទីក្រុងដ៏ស្រស់ស្អាតមួយ របស់ប្រទេសថៃ
ដែលមានកន្លែងកំសាន្តជាច្រើនដូចជា៖ កន្លែងម៉ាស្សា ផ្សារទំនើប និង មានកន្លែងរៀនចំអិន
ម្ហូមអាហារ។ ប៉ុន្តែកន្លែងនេះគឺជាតំបន់អាជីវកម្មផ្លូវភេទមួយដ៏ល្បីដែរ ដែលមានភ្ញៀវទេសចរ
ជាច្រើន ដែលមានចំណង់ចំណូលចិត្ត ខាងរួមភេទ តែទៅកាន់តំបន់នេះ។ នៅក្នុងតំបន់នេះ
គេឃើញមាន ការធ្វើអាជីវកម្មផ្លូវភេទជាច្រើន នៅតាមដងផ្លូវមួយនៅក្នុងទីក្រុងនេះ មាន
ឈ្មោះថាផ្លូវ ឡូយ ក្រោះ (Loy Kroh) ជាតំបន់ដែលសម្បូរអ្នកធ្វើអាជីវកម្មផ្លូវភេទច្រើនជាងគេ៕
ដោយ៖ វណ្ណៈ
ប្រភព៖ travelandtea