CamNews

ទេសចរណ៍ 

ហូឡង់៖ ឆ្នេរសមុទ្រមានឈ្មោះល្បី​ជា​កន្លែង​ចុះ​ឡើង​របស់ យន្តហោះ

ស្ថិតនៅកោះ St. Maarten នៅតំបន់ Caribbean, Maho Beach គឺជាឆ្នេរសមុទ្រដ៏​ល្បី
ដែលជាកន្លែងចុះឡើងរបស់ យន្តហោះ។

ទោះបីជាគ្រោះថ្នាក់អញ្ចឹងក៏ដោយ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែនាំគ្នាមកយ៉ាងកុះករ

នេះជាផ្លាកសញ្ញាសំគាល់មួយនៅឆ្នេរសមុទ្រ ប្រាប់ដំណឹងអ្នកដំណើរប្រយ័ត្ននឹងសន្ទុះខ្យល់
យន្តហោះ អាចនាំឲ្យរបួស ហើយអាចស្លាប់ក៏មានដែរ។

Maho Beach ស្ថិតនៅជិតនឹងព្រលានយន្តហោះអន្តរជាតិ Princess Juliana


យន្តហោះមួយកំពុងចុះនៅលើផ្ទៃសមុទ្រ


ពិតជាមិនអាចជឿបាន យន្តហោះ Boeing 747 មួយគ្រឿងដ៏ធំនេះ កំពុងទាក់ទាញបាន​
អ្នកទេសចរដែលចូលចិត្តផ្សងព្រេងបែបនេះ នៅឆ្នេរ Maho Beach


ឆ្នេរសមុទ្រនេះមាន resort​ មួយដែលត្រូវគេនិយម និងអាហារដ្ឋាននៅបណ្តោយឆ្នេរសមុទ្រ
ជាច្រើន

Maho Beach ជាកន្លែងដ៏ពេញនិយមចំពោះអ្នកជិះទូកក្តោង ពីព្រោះមានរលកធំៗដែលបង្ក
ឡើងនៅពេលយន្តហោះ ហោះជិតដល់ ៕

ប្រភព៖ Flickr, Yahoo
ដោយ៖ មិនា ។

Tags: