CamNews

ទេសចរណ៍ 

រដូវក្តៅទៅទស្សនានៅ Provence មើល​ផ្កា​ឡាវេនដឺ (Lavender)

Provence គឺតំបន់មួយដែលស្ថិតនៅខាងត្បូងប្រទេសបារាំង មានអាកាសធាតុល្ហើយ
ខ្យល់បរិសុទ្ធ ដែលត្រូវបានចាត់ទុកជាព្រះរាជាណចក្ររបស់ផ្កាឡាវេនដឺ (Lavender)។

ព្រះរាជាណចក្ររបស់ផ្កាឡាវេនដឺ (Lavender)

នេះជាកន្លែងមួយដែលអ្នកទេសចរមិនអាចរំលងចោលនៅពេលធ្វើដំណើរមកប្រទេស
បារាំងនេះ។ រយះពេលដែលស្អាតបំផុតដើម្បីមកទស្សនា Provence គឺរដូវក្តៅ ពោលគឺ
ចាប់ពីខែកក្កដា ដល់ចុងខែសីហា។ នោះក៏ជារយះពេលដែលផ្កាឡាវេនដឺ (Lavender)
រីកខ្លាំងជាងគេ។ ទោះបីជាធាតុអាកាសក្តៅ ក៏ប៉ុន្តែនៅតែល្ហើយដែរ ហើយសេវាកម្ម
ទេសចរណ៍​ដូចជាភោជនីយដ្ឋាន សណ្ឋាគារ នៅទីនេះក៏ច្រើនសម្បូរបែបផងដែរ ។ ក៏ប៉ុន្តែ ចំណុចគុណវិបត្តិរបស់រដូវទេសចរណ៍នេះគឺ តំលៃអ្វីៗទាំងអស់នៅ Provence គឺខ្ពស់ហួស
ពីការស្មាន ។

បើលោកអ្នកចង់ទៅទេសចរណ៍មានតំលៃថោកសមរម្យ និងមិនចង់ស្នាក់នៅ​ក្នុងស្ថាន
ភាពអ៊ូអរ​កុះករដោយភ្ញៀវទេសចរ លោកអ្នកអាចមកទស្សនា Provence នៅខែកញ្ញា
ឬតុលា។ ធាតុអាកាសពេលនោះល្ហើយជាង។

ក៏ប៉ុន្តែមិនមានន័យថា សេវាកម្មទាំងអស់នឹងបើកទ្វារទេ ដូច្នេះលោកអ្នកគួរតែកក់បន្ទប់
ទុក​ជាមុនគឺប្រសើរជាង។

ភូមិ Saint Paul de Vence នៅតែមានរចនាពីសម័យបុរាណជាច្រើន ហើយជាកន្លែង
ទេសចរដ៏ល្បី។

ភូមិតួចមួយ La Roque d'Antheron នៅតំបន់ Luberon ជាកន្លែងសម្តែងតន្ត្រីនៅពេលយប់ ។

ផ្លូវកោងរវាង Bonnieux និង Lourmarin នៅ Provence



ក្រោមឥទ្ធិពលពីរបៀបធ្វើម្ហូបរបស់បារាំង ម្ហូបនៅ Provence នេះមិនត្រឹមតែឆ្ងាញ់ ហើយ
ថែមទាំង​មានអនាម័យទៀតផង។ ម្ហូបក្នុងរូបនេះគឺម្ហូបដែលត្រូវបានគួរផ្សំពីសាច់ជ្រូកជា
មួយនឹង​ឪឡឹកពណ៌លឿង


មិនត្រឹមតែល្បីដោយផ្ការឡាវេនដឺនោះទេ Provence ក៏ត្រូវបានស្គាល់តាមរយៈផ្កា Poppy
ផងដែរ ។


ប្រភព៖ Travel Guide
ដោយ៖ ណាវី ។

Tags: