ស្ទឹងគុយមានទីតាំងក្នុងស្រុកសាលាក្រៅ។ សាលាក្រៅជាមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ទីក្រុង
ប៉ៃលិនភាគខាងជើង។ ជាការពិតទីនេះជាក្រុងផ្សារដែលមានហាងទំនិញនិងភោជនីយដ្ឋាន។
ក្នុងស្រុកសាលាក្រៅ មានអ្វីៗ ដែលគួរទស្សនាផងដែរ។ ទោះបីជាយ៉ាងណា ក្រៅពីស្ទឹងគុយ
ក្រុងប៉ៃលិនក៏មានកន្លែងកំសាន្តមួយចំនួនទៀត ដែលភ្ញៀវទេសចរជាតិ និង អន្តរជាតិអាចទៅ
ទស្សនាបាន ។
មានមជ្ឈមណ្ឌល សាលាក្រៅមួយនៅទីនេះ ហើយទៅភាគខាងជើងមានជំរំបោសសម្អាតមីន
អង្គការស៊ីម៉ាក។ កន្លែងសំខាន់មួយទៀតនៅក្នុងស្រុកសាលាក្រៅគឺ "ទំនប់ពិឃាត" កំពីងពួយ
ដែលអំឡុងសម័យខ្មែរក្រហមប្រជាជនជាច្រើនបានស្លាប់នៅទីនេះ។ ក្នុងចំណោមកន្លែងទាំង
នេះ ស្ទឹងគុយក្រុងប៉ៃលិនបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន។ ដើម្បីទៅដល់ស្ទឹងគុយក្នុង
ក្រុងប៉ៃលិន ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវខាងជើងពីស្រុកសាលាក្រៅ។
បន្ទាប់ពីកាត់មជ្ឈមណ្ឌលកម្ចាត់មីនពីរមក ភ្ញៀវទេសចរនឹងទៅដល់ភូមិភ្នំគុយ។ នេះជាទីតាំង
បន្ថែមនៃស្ទឹងគុយ។ មានភ្ញៀវទេសចរជាច្រើន កំពុងតែធ្វើដំណើរទៅកាន់កន្លែងដ៏ទាក់ទាញ
របស់ ក្រុងប៉ៃលិនមួយនេះ។
រមនីយដ្ឋានស្ទឹងគុយមានចម្ងាយប្រហែល២០ គីឡូម៉ែត្រពីក្រុង។ ជាធម្មតា ការជិះម៉ូតូជាការ
ប្រសើរបំផុតនៃការដឹកជញ្ជូនបន្ទាប់ពី ឆ្លងស្ពានខ្សែកាប ភ្ញៀវទេសចរនឹងនៅក្នុងបរិវេណស្ទឹង
គុយ។ សម្រាប់អ្នកដែលប្រើប្រាស់រថយន្ដខ្សែកាប ជាការទូន្មាននោះ គួរធ្វើដំណើរតាមស្នាម
ដានរថក្រោះចាស់ៗឆ្ពោះទៅទិសដៅនោះ។ ត្បូងជាច្រើន នៅតំបន់ដែលនៅជុំវិញស្ទឹងគុយ
ហើយនៅពេលថ្ងៃរះ ប៉ះត្បូងទាំងនោះធ្វើអោយមានពន្លឺភ្លឺឡើង ហើយកន្លែងទាំងមូលពិតជា
ស្រស់ស្អាត៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia