កសាងៈ ចុងសតវត្សរ៍ទី៩-ដើមសតវត្សរ៍ទី១០
សាសនាៈ ហិណ្ឌូ
ព្រះមហាក្សត្រៈ យសោវរ្ម័នទី១
រចនាប័ទ្មៈ បាខែង
ភ្នំបាខែងត្រូវបានកសាងឡើងជាងពីរសតវត្សរ៍មុនប្រាសាទអង្គរវត្ត។នេះ ជាប្រាសាទបែប ហិណ្ឌូដែលបានកសាងដំបូងក្នុងទម្រង់ជាប្រាសាទភ្នំដែល ឧទ្ទិសដល់ព្រះសិវៈ។ ប្រវត្តិវិទូជឿជាក់ថាភ្នំបាខែងស្ថិតនៅក្នុងពេលដែលរុងរឿងបំផុត ជាប្រាសាទដ៏សំខាន់នៃតំបន់អង្គរ។ ប្រាសាទមានស្ថាបត្យកម្មនៃរាជធានីថ្មីដែលព្រះបាទយសោវរ្ម័នបាន កសាងឡើងនៅពេលព្រះអង្គប្ដូររាជធានីពីរាជធានីហរិហរល័យ ក្នុងតំបន់រលួសដែលមានទីតាំងនៅភាគអាគ្នេយ៍។
ប្រាសាទមាន ទីតាំងនៅលើកំពូលភ្នំ ដែលជាកន្លែងដែលអ្នកទេសចរចូលចិត្តទស្សនាបំផុត សម្រាប់ទេសភាពពេល ថ្ងៃលិចនៃប្រាសាទអង្គរវត្តដែលលាតសន្ធឹងក្នុងព្រៃប្រហែលជា១.៥ គីឡូម៉ែត្រពីទីនោះ៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia