CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្មជាតិលើឆ្នេរខ្សាច់ដ៏ទាក់ទាញ ព្រះសីហនុ

ខេត្ត​ព្រះសីហនុជាទីក្រុងឆ្នេរសមុទ្រល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា។ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​ស្រុក​ថា ​កំពង់សោម។ ខេត្ត​នេះ​មាន​ចម្ងាយ​២៣០គីឡូម៉ែត្រ​ភាគនិរតី​ពីទីក្រុង​ភ្នំពេញជា​ខេត្ត​ល្បីល្បាញ​ដោយ​ឆ្នេរខ្សាច់​ពណ៌ស កោះត្រូពិក​ធម្មជាតិ និង​ការ​ដើរ​កំសាន្ត​នាពេលរាត្រី។

ជាមួយ​ឆ្នេរខ្សាច់​ដ៏​កក់ក្ដៅ និង​ទឹក​ដ៏​ថ្លា វា​ពិត​ជា​មិន​ភ្ញាក់​ផ្អើល​ឡើយ​ដែល​ខេត្ត​ព្រះសីហនុ​ទាក់​ទាញ​ទេសចរ​ទាំង​ ក្នុង​ស្រុក ក្រៅស្រុក ហើយ​ភ្ញៀវ​ទេសចរ​ពិត​ជា​ចង់​ទៅ​លេង​ឆ្នេរ​សមុទ្រ​នៅ​ថ្ងៃ​ឈប់​សម្រាក។ ដូចគ្នា​​នឹង​​ប្រជាជន​​ក្នុងស្រុក​​ធ្វើ​​ដែល​​រីករាយ​នឹង​ខ្សាច់​ ម៉ដ្ឋពណ៌ស​ជាមួយ​ទឹកដូង​ដ៏ត្រជាក់ និង​អាហារ​សមុទ្រ​អាំង ឬ​ក៏​ម៉ាស្សា​លើ​ឆ្នេរសមុទ្រ មុជទឹកសមុទ្រ និង​​ពិសា​អាហារ​ពេលល្ងាច​នៅ​តាម​ភោជនីយដ្ឋាន​ដែល​បម្រើ​អាហារ​ស្រស់ៗ​ដូចជា ក្ដាម បង្គា បង្កង ត្រី និង​គ្រំសមុទ្រ​ដែល​មាន​ស្ទីល​ច្រើនប្រភេទ។

មាន​កោះ​ដ៏​ស្រស់ស្អាត​មួយ​ចំនួន​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុផង​ដែរ​ដូចជា កោះរុង និង​កោះ​រុងសន្លឹម ដែល​មាន​លក្ខណៈ​ពិសេស​មាន​ឆ្នេរខ្សាច់​មិន​សូវ​មាន​មនុស្ស​ច្រើន ដែល​មាន​ម្លប់​តាម​បណ្ដោយ​ឆ្នេរ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel nice beach Preah Sihanouk Province