CamNews

ព័ត៌មានជាតិ 

អតីតបុគ្គលិក អឹមហ្វូនគម្រាម នឹងធ្វើបាតុកម្ម ទ្រង់ទ្រាយធំ បើគ្មាន ដំណោះស្រាយជូន ពួកគាត់ឲ្យបានឆាប់

ភ្នំពេញៈ អតីបុគ្គលិកក្រុមហ៊ុន ទូរស័ព្ទMFONE  ដែលជាទូរស័ព្ទ  ប្រព័ន្ធ០១១. ០៦១
.០៧៦ .០៨៥ និង ០៩៩ ហើយបច្ចុប្បន្ន បានលក់អតិថិជន ទៅឲ្យក្រុមហ៊ុន ម៉ូប៊ីថែល
បានប្រកាស  ធ្វើបាតុកម្មធំ  ប្រសិនបើថៅកែ និង ស្ថាប័ន ពាក់ព័ន្ធ    មិនរកដំណោះ
ស្រាយ ជូនពួកគាត់ឲ្យបាន ឆាប់រហ័សទេនោះ។

ថៅកែ ក្រុមហ៊ុន   MFONE    ត្រូវបានគេដឹងថា   ជាជនជាតិថៃ និង ជនជាតិសិង្ហបុរី
បច្ចុប្បន្នបានគេវេស មិនចូល ដោះស្រាយ ជាមួយបុគ្គលិករបស់ខ្លួន បន្ទាប់ពីប្រកាស
ថា ក្រុមហ៊ុនបាន ក្ស័យធន    កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣  កន្លងទៅថ្មីៗ នេះ
ដែលកត្តានេះ  ហើយបានធ្វើឲ្យបុគ្គលិក  បម្រើការរបស់ខ្លួន ជាងមួយពាន់នាក់ កើត
ទុក្ខមិនសុខចិត្ត រហូតឈានដល់ ធ្វើកូដកម្មនោះ ។

អ្នកស្រី ប៊ូ គន្ធា ប្រធានផ្នែកសម្ភារៈទីផ្សារនិងជា តំណាងបុគ្គលិក ក្រុមហ៊ុន MFONE
បានថ្លែងប្រាប់ អ្នកសារ ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមីនា  ឆ្នាំ២០១៣ថា  អ្នកស្រីនឹង
ដឹកនាំបុគ្គលិកទាំងអស់   ទៅធ្វើការតវ៉ា  នៅតាម  ក្រសួងនានា ដែលពាក់ព័ន្ធ ដើម្បី
ជំរុញឲ្យក្រសួង ទាំងនោះពន្លឿននូវដំណោះស្រាយ ជូនពួកគេ  ពីព្រោះនា ពេលនេះ
ពួកគេកំពុងមានបញ្ហា ខ្លាំងខាងជីវភាព ជាពិសេសប្រាក់កាក  សម្រាប់កូន  ទៅរៀន
និងប្រាក់ថ្លៃ ផ្ទះជួលជាដើម ។

អ្នកស្រីបានបន្តថា “ថៅកែធំៗមិនអើពើ ហើយបានដោះដៃមិនដោះស្រាយ ជូនពួកខ្ញុំ
ហើយបែជា  យកទៅឲ្យតុលាការ   ដោះស្រាយទៅវិញ...  ហើយខាងបុគ្គលិក របស់
យើងមិនអាចទ្រាំ រងចាំដំណោះស្រាយ នេះបានទេ ចងឲ្យសម្តេចតេជោ និង លោក
ជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជួយដើម្បីដោះស្រាយ ឲ្យបានឆាប់រហ័ស” ។

អ្នកស្រី ប៊ូ គន្ធា   បានបន្តទៀតថា   ប្រាក់ទាំងឡាយ   ដែលក្រុមហ៊ុនមិនទាន់  ដោះ
ស្រាយជូន ដល់ពួកគេ មាន ចាប់តាំងពីជាង មួយពាន់ដុល្លារ   រហូតដល់ជាង ៦ម៉ឺន
ដុល្លារ អាស្រ័យទៅតាម អតីតភាពការងារ របស់ពួកគេ។

លោក ប៉ាង វទ្ធី ដែលជាបុគ្គលិក បម្រើការឲ្យក្រុមហ៊ុននេះ ជាង   ១០ឆ្នាំហើយនោះ
បានថ្លែងឲ្យដឹងថា ការទាមទារ របស់ពួកគេ គឺមាន ប្រាក់បំណាច់ឆ្នាំ ប្រាក់បណ្តេញ
ចេញ ប្រាក់ជូនដំណឹង  ប្រាក់ជំងឺចិត្ត និងប្រាក់ ផ្សេងៗជាច្រើនទៀត ស្របទៅតាម
ច្បាប់ ការងារស្រុកខ្មែរ។ លោកបានបន្តថា ការតវ៉ារបស់ពួកគេ រហូត មកដល់ពេល
នេះ គឺមានចំនួនបីលើកហើយ ក៏ប៉ុន្តែ ពុំមានពន្លឺណាមួយ សម្រាប់ ដំណោះស្រាយ
ជូនពួកគេ ឡើយ។

លោកបញ្ជាក់ថា“ខ្ញុំសូមអំពាវនាវដល់ សម្តេចតេជោ ហ៊ុន សែននិងលោក ជំទាវកិត្តិ
ព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន សូមលោកមេត្ត ជំរុញដល់ថៅកែ ក្រុមហ៊ុន MFONE
ចូលមកដោះស្រាយ  ប្រាក់ខែនិងប្រាក់បំណាច់ផ្សេង  ជូនដល់ពួកយើងខ្ញុំផង ពួកខ្ញុំ
ត្រូវបាន  ព្យួរការងារចាប់តាំងពី  ថ្ងៃទី១៧ ខែកុម្ភៈមក  ហើយបុគ្គលិក យើងខ្ញុំ ទាំង
អស់គ្នា មិនមានប្រាក់ឲ្យកូន និងក្រុមគ្រួសារទេ និងថ្លៃផ្ទះជាដើម”  ។

ក្រុមហ៊ុន MFONE បានបង្កើត នៅព្រះរាជាណាចក្រកម្ពុជា   អស់រយៈពេល ១៥ឆ្នាំ
មកហើយ ក្នុងរយៈពេល   ប្រតិបត្តិការក្រុមហ៊ុននេះ   បានខ្ចីទុនពី ក្រុមហ៊ុនឯកជន
និងស្ថាប័ន ហិរញ្ញវត្ថុនានា ទាំងក្នុងនិងក្រៅ ប្រទេស ប៉ុន្តែដោយអតិថិជន របស់ខ្លួន
តិច ហើយចំណូលចូលទាប   ទើបធ្វើឲ្យបំណុលកាន់តែច្រើន    នោះក្រុមហ៊ុនបាន
សម្រេចចិត្ត   បិទទ្វារឈប់   ដំណើរការតែម្តង។ ប៉ុន្តែ  យ៉ាងណាក៏ដោយ    ថៅកែ
ក្រុមហ៊ុនបានគេចមុខមិនព្រម ចូលមកដោះស្រាយ  ជាមួយនឹងបុគ្គលិក  របស់ខ្លួន
ដែលបច្ចុប្បន្ន បានកំពុងរកទុកវេទនា ដោយសារ សេដ្ឋកិច្ច គ្រួសារ របស់ពួកគេនោះ ៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល