ឆ្នេរអូរត្រេស ស្ថិតនៅក្បែរឆ្នេរអូរឈើទាលខាងត្បូង ហើយឆ្នេរនេះមានទិដ្ឋភាពប្រហាក់ប្រហែលទៅនឹងឆ្នេរអូរឈើទាលដែរ។ មានផ្លូវកាត់តាមកូនភ្នំពីអូរឈើទាល(កាត់តាមរមណីយដ្ឋានQueen Hill Resort) ផ្លូវចូលទៅកាន់ឆ្នេរអូរត្រេសជាផ្លូវទើបសាងសង់ថ្មី ហើយឆ្នេរវិញមិនសូវអភិវឌ្ឍបានច្រើនប៉ុន្មានដែរ។
មានខ្ចូសប្រក់ស្បូវសង់តម្រៀបតាមបណ្តោយឆ្នេរ និងបារព្រមទាំងភោជនីយដ្ឋានដែលមានដំបូលប្រក់ស្បូវ សង់ជាជួរៗនៅក្បែរមាត់សមុទ្ររួមមាន Star Bar ដែលផ្តល់ជូនផ្ទះតូចៗ បារ និងភោជនីយដ្ឋាន។ ឆ្នេរអូរត្រេសជាកន្លែងដែលអ្នកទេសចរណ៍អាចលេងកីឡាបានដូចជា ជិះទូកក្តោងជាដើម៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia