CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្តដ៏អស្ចារ្យ ប្រាសាទ​បាកាន

ប្រាសាទ បាកាន ជាតំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត ដ៏អស្ចារ្យ របស់ខ្មែរ មាន
ទីតាំង​ស្ថិត​នៅ​ ភូមិ​តាសែង​ ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី នៅ​ជិត​ព្រំ​ប្រទល់ ​ខេត្ត​កំពង់​ធំ
​និង ​សៀមរាប​ ស្ថិត​នៅ​ភាគ​និរតី​ចំងាយ​ចំនួន​ ១០៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តព្រះវិហារ​។

​ប្រាសាទ​ បាកាន​ មាន​ក្បូរ​ក្បាច់​រចនា ​ប្រហាក់​ប្រហែល​នឹង​ប្រាសាទ​អង្គរវត្ត​ដែរ ​ដែល
បាន​កសាង​  មុន​ពេល​លើក​រាជ​ធានី ​  ទៅ​អង្គរវត្ត។ ប្រាសាទ​បាកាន ​មាន​ឈ្មោះដើម
​ហៅ​ថា​ ប្រាសាទជ័យ​ស្រី ​កសាង​ដោយ​ព្រះ​បាទ​ សុរិយវរ្ម័ន​ទី១​  (គស​១០០២១០៥០)
លើ​បូជនីយដ្ឋាន​ចាស់ ​របស់​ព្រះ​បាទ​យសោវរ្ម័ន​ទី​១ និង ​មាន​បន្ថែម​រចនា​បថ​មុខ​៤​ខ្លះ
​ដោយ​  ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​  មុន​ពេល​  ឡើង​គ្រង​រាជ​នៅ​អង្គរ   (គស​១១៨១)​  ដែល
​ព្រះអង្គ​បាន​កសាង​ប្រាសាទ​នេះ​ ដើម្បី​តំកល់អដ្ឋិធាតុ​ ញាតិវង្ស ​និង ​ព្រះ​បរម​គ្រូ​របស់​
ព្រះ​អង្គ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Bakan Temple Prahvihea Province