CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និង ទាក់ទាញ ឆ្នេរកោះប៉ែន

​ឆ្នេរ​កោះ​ប៉ែន ជាតំបន់ទេសចរណ៍មួយ ដ៏ទាក់ទាញ និង ​ពេញនិយម បំផុត​នៅ​ក្នុង​ខេត្ត
​កំពង់ចាម​។ ឆ្នេរ​កោះ​ប៉ែន ​មាន​ទីតាំងស្ថិត​ នៅ​ពាក់កណ្តាល​ផ្លូវ ​ពី​កំពង់ចាម  ​ទៅ​ស្រុក​
កំពង់សៀម​ មានចម្ងាយ ប្រហែល ២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ចាម​។

ឆ្នេរកោះប៉ែន ជាតំបន់កំសាន្តមួយ ដែលសម្បូរណ៍ទៅដោយ បរិយាកាស បរិសុទ្ធ  ឆ្នេរ
ខ្សាច់ពណ៌ស ដ៏វែង ស្រស់ស្អាតជាមួយនឹងស្ពានធ្វើឈើឫស្សី ដ៏ស្រស់ត្រកាល សំរាប់
ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកកំសាន្ត។

ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្ត នៅឆ្នេរកោះប៉ែន រីករាយសប្បាយជាមួយនឹងការ
ហែល ដើរកំសាន្តលើឆ្នេរ ដេកហាលថ្ងៃ ជិះទូក និង គយគន់ថ្ងៃលិច៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Koh Ben Resort