បុរសៗភាគច្រើនមិនថាជានៅទីណាទេ រាល់ពេលដែលស្រវឹងស្រាជោគជាំ ស្ទើរតែដើរ
លែចង់រួចទៅហើយ ក៏នៅតែចង់មានះបើកបរយានយន្តដោយខ្លួនឯងទៀត បើទោះជា
ច្បាប់ហាមឃាត់ រឺមានសេចក្តីប្រកាសណែនាំហើយក៏ដោយ។
នៅក្នុងវីដេអូបរទេសខាងក្រោមនេះ គឺនិយាយអំពីបុរសម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹង
ស្រាជោគជាំទៅហើយ បានដើរសំដៅមកជិតរថយន្តរបស់ខ្លួនក្នុងគោលបំណងបើកបរត្រលប់ទៅ
ផ្ទះវិញ។ ប៉ុន្តែដោយភាពស្រវឹងខ្លាំងទៅហើយនោះ សូម្បីតែចាក់សោរទ្វាររថយន្តក៏គាត់ចាក់មិន
ត្រូវផង។
ទន្ទឹមនឹងនោះ មានបុរសម្នាក់ផ្សេងទៀតបានដើរកាត់បុរសម្នាក់ដែលកំពុងស្រវឹងនោះ ប្រហែលជា
គាត់ឃើញទើសភ្នែកពេក ហើយដោយបារម្ភពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយចៃដន្យពេល
បើកបរផងនោះ គាត់ក៏បានជួយបុរសដែលស្រវឹងស្រានោះ ដោយបញ្ចៀសពីការបើកបររថយន្ត
ដោយខ្លួនឯង(ដោយមិនបានបើករថយន្តឲ្យ រឺហៅអ្នកផ្សេងឲ្យជួយបើកឲ្យឡើយ។ ថាតើការជួយ
របស់បុរសម្នាក់នោះតាមវិធីសាស្រ្តណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា!
ដោយ៖ សិលា