ស្រុកបារាយណ៍ ជាតំបន់ទេសចរណ៍ជនបទ ដ៏អស្ចារ្យ មួយ ដែលមានស្ថិតនៅក្នុងស្រុក
បារាយណ៍ ក្នុងខេត្តកំពង់ធំ។
ស្រុកបារាយណ៍ ជាតំបន់សាន្ត ដ៏ស្រស់ស្អាត និង ទាក់ទាញបំផុត ជាមួយបរិយាកាស
ធម្មជាតិតាមបែបជនបទពិតៗ ដ៏កម្រ ដែលអាចឱ្យភ្ញៀវទេសចរណ៍ ជាតិ និង អន្តរជាតិ
មកកំសាន្ត និង ស្នាក់នៅតាមផ្ទះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។
ជាពិសេស ភ្ញៀវទេសចរណ៍ អាចរីករាយនឹងរសជាតិពិត នៃជីវិតនៅជនបទ នៅក្នុងខេត្ត
កំពង់ធំ ប្រទេសកម្ពុជា ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរណ៍ ក៏អាចរីករាយជាមួយនឹងការ
ទស្សនា ជនជាតិភាគតិច ជិះរទេះគោ មើលកសិករឡើងត្នោត រៀនពីការត្បាញសូត្រ
និង ទស្សនាការសម្ដែងរាំ បែបប្រពៃណី របស់អ្នកភូមិ ក្នុងតំបន់នោះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ