CamNews

ទេសចរណ៍ 

ក្រៅពីទេសភាពដ៏ស្រស់ត្រកាល តើនឹងមានអ្វីដែលចាប់អារម្មណ៍ជាងនេះ តោះចូលអានទាំងអស់គ្នា!!

ទេសចរណ៍ ៖ ខេត្តកំពតគឺជាខេត្តដ៍ស្រស់ស្អាត និងជាទីចាប់អារម្មណ៍ចាប់អារម្មណ៍ខ្លាំងរបស់មិត្តៗយុវវ័យ និងអ្នកនិយមលេងអិនធឺណិតជាច្រើនដែលកំពុងតែជ្រួលច្របល់ នឹងចង់ទៅទស្សនានៅទីនោះស្ទើរគ្រប់ៗគ្នា​ ។ 

មិនត្រឹមតែប៉ុណ្ណោះទេ នៅទីនោះក៏មានកន្លែងស្អាតៗ និងប្លែកៗសម្រាប់ភ្ញៀវទេសចរណ៍ ដើរកំសាន្ត និងគយគន់ទេសភាពដ៏ស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍ខ្លាំង និងជាកន្លែង Selfie ដ៍ល្អបំផុតថែមទៀតផង ដូច្នេះហើយទើបខេត្តកំពតបានក្លាយជា កន្លែងដែលមិត្តយុវវ័យប្រាថ្នាចង់ទៅ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គេបានសង្កេតឃើញថា គូស្នេហ៍មួយគូដែលតែងតែបង្ហាញនូវភាពផ្អែមល្អែម ការយកចិត្តទុកដាក់ និងយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ចំពោះស្នេហាបែប Distance Love របស់ពួកគាត់ ទៅកាន់មហាជន ហើយពួកគាត់ក៏បានដឹកដៃគ្នាទៅទស្សនាខេត្តកំពតផងដែរ និងបញ្ចេញនូវភាពផ្អែមល្អែមនៅទីនោះថែមទៀតផង ។ អាចនិយាយបានថា គឺជាគូស្នេហ៍ដែលកម្រ ទោះនៅឆ្ងាយយ៉ាងណាក៏ដោយ ប៉ុន្តែនៅតែអាចថែរក្យាស្នេហាបានយ៉ាងយូរអង្វែរ ។

តោះកុំខាតពេលយូរទៅទស្សនា ខេត្តកំពតដ៍ស្រស់ត្រកាលប្រចាំប្រទេសកម្ពុជា បូកផ្សំនិងភាពផ្អែមល្អែមរបស់គូស្នេហ៍ដែល Sweet នេះកាន់តែធ្វើឲ្យអ្នកទស្សនាទ្រាំមិនបាន ហើយចង់ទស្សនាឲ្យបានឆាប់ៗ ៕










ដោយ ៖ គន្ធា


ប្រភព ៖ FB