ព័ត៌មានកំសាន្ត ៖ ទៀតហើយ!! គូស្នេហ៍មហា Sweet នៅប្រទេសកម្ពុជាយើង ប៉ុន្តែមុខមាត់របស់ពួកគាត់ទាំង ២ ដូចជាកូនកាត់ ធ្វើឲ្យមនុស្សមួយចំនួនស្ទើរតែមិនជឿថា ពួកគាត់គឺជាជនជាតិខ្មែរនោះទេ ។ ហើយរាល់ពេលដែលពួកគាត់បង្ហោះរូប ធ្វើឲ្យមនុស្សមិនតិចទេច្រណែន និងចង់បានស្នេហាដូចជាពួកគាត់ ។
តាមការពិតទៅ Admin បានស្គាល់គូស្នេហ៍មួយគូនេះតាមរយៈការ share របស់អ្នកនិយមលេងអិនធឺណិតនៅតាមបណ្តេញសង្គម Facebook ហើយក៍ធ្វើឲ្យ Admin ចាប់អារម្មណ៍និងមានចិត្តកោតសរសើរអំពីស្នេហារបស់ទាំង ២ យ៉ាងខ្លាំង ។
ហើយបើនិយាយពីប្រវិត្តស្នេហាបន្តិចបន្តួចរបស់អ្នកទាំង ២ ដែល Admin បានស្គាល់គឺគូស្នេហ៍មួយគូនេះបានចាប់ផ្តើមស្គាល់គ្នា និងស្រលាញ់គ្នាតាមបណ្តាញសង្គម Facebook ទេ ហើយជាស្នេហាបែប Distance love ទៀតផង ។ ប៉ុន្តែបើយោងតាមមតិយោបល់របស់អ្នកនិយមលេងអិនធឺណិត ពួកគេតែងតែនិយាយថា អ្នកដែលមានស្នេហាបែបនេះសុទ្ធតែមិនមែនជាស្នេហាពិតប្រាកដឡើយ ព្រោះកាលណាបើមនុស្សស្រលាញ់គ្នារស់នៅឆ្ងាយពីគ្នា អាចនិងមានអ្នកណាម្នាក់ផ្លាស់ប្តូរចិត្ត ហើយឈានដល់ការបែកបាក់ ប៉ុន្តែពេលនេះ Distance love ក៍បានបង្ហាញឲ្យអ្នកនិយមលេងអិនធឺណិតបានដឹងថា ការពិតទៅស្នេហាមិនអាស្រ័យទៅលើការនៅក្បែរគ្នា ឬ ឆ្ងាយពីគ្នានោះទេ អ្វីដែលសំខាន់គឺការចេះអត់អោន និងទុកកត្តិយស ឲ្យគ្នាទៅវិញទៅមក អាចនិយាយបានថា គូព្រេងនឹងគ្នាទោះនៅឆ្ងាយយ៉ាងណាក៍នៅតែជួប ។
ជាចុងក្រោយក្នុងនាមខ្ញុំជា Admin នៅក្នុងគេហទំព័រ Camnews គ្មានអ្វីក្រៅពីសូមជូនពរឲ្យស្នេហាអ្នកទាំង ២ ឈានដល់ការចូលរោងការឲ្យឆាប់ៗ ហើយចេះស្រលាញ់គ្នា និងចេះអត់អោន ឲ្យគ្នាទៅវិញទៅមកដូចពេលនេះចឹង និងបន្តកាន់ដៃគ្នាបែបនេះរហូតទៅ ។
តោះកុំឲ្យវែងឆ្ងាយយូរទៅទស្សនាចំណងជើង និងរូបថតគួរឲ្យស្រលាញ់ជាច្រើនសន្លឹករបស់ ស្នេហាយុវវ័យ ១ គូនេះទាំងអស់គ្នា ។ ហើយកុំភ្លេចជួយ Like និង share ទាំងអស់គ្នាដើម្បីឲ្យម្ចាស់ Accout Facebook ១ គូនេះបានឃើញផង ៕
-ចុចអាន ៖ រំភើបជំនួស!! ស្នេហាយុវវ័យ ៣ គូដែលមានមុខមាត់ដូចកូនកាត់ នឹងធ្វើឲ្យអ្នកនិយមលេងអិនធឺណិតជាច្រើន
ដោយ ៖ គន្ធា
ប្រភព ៖ Eii Chinh