Cappadocia គឺជាខេត្តប្រវត្តិដ៏អច្ឆរិយមួយ ពោរពេញទៅដោយទេសភាពដ៏ស្រស់ត្រកាល និង ទាក់
ទាញបំផុត នៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសទុគី។ ខេត្ត Cappadocia គឺជា
តំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតសម្បូរទៅដោយបាឡុងហោះពេញផ្ទៃមេឃនៅលើអាកាស
និង ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀតនៅតំបន់នេះ។
ភ្ញៀវទេសចរទាំងអស់ អាចរីករាយជាមួយនឹងការជិះបាឡុងហោះ ទៅលើអាកាសដើម្បីគយគន់
ទេសភាពដ៏ស្រស់ស្អាត នៅជុំវិញតំបន់នេះ ពីលើចុះមកខាងក្រោម នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា
ខ្លួន កំពុងតែហោះហើរនៅលើអាកាស ដូចជាសត្វបក្សីកំពុងហោះហើរ។ នេះគឺជាការជិះបាឡុង
ជាក្រុម ជាច្រើន បាឡុង ដ៏រន្ធត់ ប្លែក និង ទាក់ចិត្តរបស់អ្នកឱ្យចង់ចាំ និងផ្តិតយកនូវភាពល្អៗ នៅ
ទីនេះ។ បាឡុង ហោះមានរយៈពេលយ៉ាងតិច បាន ១ម៉ោង ដែលអាចឱ្យភ្ញៀវទេសចរ មានពេល
គ្រប់គ្រាន់ គយគន់ទេស និង ថតយករូបភាព ដ៏ស្រស់បំព្រងពីលើអាកាសបានងាយស្រួល៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ goreme