ទឹកជ្រោះកាចាញ គឺជាតំបន់កំសាន្តធម្មជាតិ ដែលមានទីតាំងស្ថិតនៅឃុំកាចាញ ស្រុកបានលុង
ខេត្តរតនគិរី។ ទឹកជ្រោះកាចាញ មានចម្ងាយ ៦គីឡូម៉ែត្រ ពីក្រុងបានលុង ហើយទឹកជ្រោះនេះ
មានកម្ពស់ ១២ម៉ែត្រ ដែលហូរគ្មាន ទីបញ្ចប់តាមបណ្ដោយ អូរកន្ទាង ទៅទន្លេស្រែពក ក្នុងស្រុក
លំផាត់។
យើងហៅទឹកជ្រោះ "កាចាញ" ដោយសារហៅតាមក្រុមកុលសម្ព័ន្ធជនជាតិភាគតិចគ្រឹងក្នុងភូមិ
កាចាញ។ នៅក្នុងចំណោមអូរ និងការដាំដំណាំកៅស៊ូ ទឹកជ្រោះកាចាញផ្ដល់ជូននូវទេសភាពដ៏
ស្អាតអស្ចារ្យ សម្រាប់ទេសចរ។ គេអាចទៅ ដល់បាតស្ទឹងបាន ដោយជណ្ដើរឈើ ដែលមាន
ប្រហែល៧២កាំ។ នៅលើកំពូលចំហៀង នៃទឹកជ្រោះ មានដើមឈើធំៗ បែកមែកសាខាបង្កើត
ជាម្លប់យ៉ាងត្រជាក់ ពីលើទេសចរសម្រាប់ ពិសាអាហារពិកនិក។ នៅត្រើយម្ខាងទៀត នៃស្ទឹង
មានជណ្ដើរ ដែលកសាងក្នុងឆ្នាំ ១៩៩៨សម្រាប់ទេសចរឡើងជិះលើខ្នងដំរី និងរីករាយដោយ
ការជិះដំរី៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia