ទន្លេសេសាន គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធទេសចរណ៍បរិស្ថាន ក្នុងចំណោមព្រៃឈើធម្មជាតិនៅ
តំបន់ភាគឦសាននៃខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ទន្លេនេះប្រៀបដូចជាពេជ្រ ដែលមានពន្លឺ និង
ត្បូងមរកតដែលមានឆ្នេរខ្សាច់ពណ៌ស និងមានទឹកថ្លាឆ្វង់បណ្ដោយដងទន្លេចាំងស្រមោលភ្នំ និងព្រៃ
ឈើសូម្បីនៅក្នុងរដូវរប្រាំង។
មានចម្ងាយ ៤០គីឡូម៉ែត្រ ភាគឦសានក្រុងបានលុង របស់ខេត្តរតនគិរី ទន្លេសេសានជាទន្លេដែល
មានទឹកហូរគ្រប់រដូវកាល ដែលហូរពីខាងកើតទៅខាងលិច តាមបណ្ដោយឆ្នេរខ្សាច់ពណ៌ស។ តាម
បណ្ដោយទន្លេ ឆ្នេរខ្សាច់ ដ៏ច្រើននេះមានចំណុចជាច្រើន ដែលអាចមុជ ហែល និងនេសាទត្រីបាន
ដែលអ្នកក្នុងស្រុកនិងទេសចរអន្ដរជាតិអាច សម្រាក និងបន្ធូរបន្ថយអារម្មណ៍តានតឹង។
ឆ្លងទន្លេសេសានដោយទូក អ្នកនឹងឃើញឃុំវឹនសៃ។ ទីនោះហើយជាទឹកដី នៃក្រុមជនជាតិភាគតិច
មួយចំនួនដូចជា ជនជាតិខ្មែរ ចិន គ្រឹង ឡាវ ដែលរស់នៅទីនោះជាច្រើនជំនាន់មកហើយ។ ជនជាតិ
ចិនអនុវត្តនូវវប្បធម៌ចិនបុរាណរបស់គេ ហើយជនជាតិភាគតិចផ្សេងទៀត គោរពតាម អត្តសញ្ញាណ
បុព្វបុរសរបស់គេ។ គេទាំងនោះ និយាយទាក់ទងគ្នាជាភាសាចិន កុលសម្ព័ន្ធភ្នំ និងភាសាឡាវ ក៏ដូច
ជា ភាសាជាតិរបស់ប្រទេសកម្ពុជាគឺភាសាខ្មែរផងដែរ។ ភាគច្រើនពួកគេជាកសិករ និងអ្នករកស៊ីក្នុង
តំបន់៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia