លោកRoberto Serrini គឺជាអ្នកផលិតភាពយន្តដ៏ល្បីមួយរូប នៅលើពិភពលោកដែលធ្វើដំណើរ ទៅ
គ្រប់ទីកន្លែង នៅជុំវិញពិភពលោក ស្វែងរកកន្លែងដ៏ស្រស់ស្អាត ដើម្បីថតរូប និងប្រមូលផ្តុំនូវទិដ្ឋ
ភាពទាំងនោះ ដើម្បីផលិតឱ្យជារូបភាពវីដេអូមួយ ដ៏ល្អឥតខ្ចោះ។
ថ្មីៗ នេះ លោក Roberto Serrini បានមកដល់កម្ពុជា និងបានស្វែងរកឃើញនូវតំបន់ ដ៏ស្រស់ស្អាត
បំផុតនៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅតាមតំបន់ភ្នំស្រែចំការ ពណ៌បៃតងខៀវស្រងាត់
ដ៏ស្រស់បំព្រង ដោយថតជារូបភាពវីដេអូ ពីលើអាកាស។
អ្វីដែលគាត់បានថត គឺពិតជាចម្លែក ដោយបានប្រើកូនកន្ទុំរុយបំពាក់កាមេរ៉ាថត ពីលើអាកាស បានប្រមូល និងផ្តិតយករូបភាពទាំងស្រុង អាចឱ្យយើងមើលឃើញ នូវទេសភាពប្លែកៗ ដ៏ ស្រស់ ត្រកាលជាច្រើន នៅតាមតំបន់ជនបទ។
ជាពិសេស គាត់ថតយកមុខកុមារជាច្រើនដោយប្រើ កាមេរ៉ាបង្ហោះថតយករូបភាព ដ៏មិនគួរឱ្យជឿ
ពីលើអាកាសបានយ៉ាងល្អប្រណិត បង្កើតបានជា វីដេអូភាពយន្តមួយ ដ៏ភ្ញាក់ផ្អើល និងគួរឱ្យចាប់
អារម្មណ៍ អមជាមួយនឹងសំឡេងភ្លេងតិចៗដ៏ពិរោះ។ វីដេអូនេះ បានបង្ហាញថា ទិដ្ឋភាពនៅ
ខាង ក្រៅតំបន់ដាច់ស្រយាល និង ទឹកដីទាំងមូល នៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសម្រល់
ស្រស់ស្អាត៕
សូមទស្សនា វីដេអូ ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ kuriositas