បូរ៉ាបូរ៉ា គឺជាកោះឋានសួគ៌ដ៏ស្រស់ត្រកាល ពោរពេញទៅដោយទស្សនីយភាពដ៏ប្រណិត ប្លែកភ្នែក
ជាមួយនឹងទេសភាព និង បរិយាកាស ដ៏ទាក់ទាញ ដែលមានទីតាំងស្ថិតនៅក្នុង តំបន់កម្សាន្ត
French Polynesia នៅលើទឹកដីប្រទេស បារំាង។
កោះបូរ៉ាបូរ៉ា ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរ គយគន់នូវទិដ្ឋ
ភាពដ៏ស្រស់បំព្រង ជាច្រើននៅលើកោះ ដូចជា៖ ថ្មប៉ប្រះទឹក ឆ្នេរខ្សាច់ពណ៌សក្បោះ ដ៏វែងអន្លាយ
ទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់ឆ្លុះមុខ អមជាមួយនឹងទេសភាពព្រៃឈើ និង ភ្នំពណ៌បៃតងនៅព័ទ្ធ
ជុំវិញ បង្កើតបានជាតំបន់កម្សាន្តឋានសួគ៌លោកី ដ៏ស្រស់ស្អាត នៅលើភពផែនដី។ ជាពិសេស
សណ្ឋាគារលើទឹកដ៏ប្រណិត សាងសង់ពីឈើប្រកស្បូវ បំពាក់ដោយសម្ភារប្រើប្រាស់ដ៏ទំនើបនៅ
ខាងក្នុង អាចឱ្យអ្នកស្នាក់នៅប្រកបដោយមានផាសុភាព និងរ៉ូម៉ែនទិច។
ពិតណាស់កោះបូរ៉ាបូរ៉ា គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងជាកន្លែងសម្រាកលំហែកាយ ដ៏ពិសិដ្ឋ
ដែលអាចព្យាបាលភាពនឿហត់ អារម្មណ៍តានតឹង និងទុកព្រួយទាំងឡាយ នៅក្នុងចិត្ត ប្តូរមកវិញ
នូវភាពរីករាយ អារម្មណ៍ស្រស់ស្រាយ និងចង់ចំានូវទិដ្ឋភាពល្អៗ៕
សូមទស្សនា វីដេអូ ខាងក្រោម
Credit: Samantha Tran
Credit: Pierre Lesage
Credit: Samantha Tran
Credit: Matteo Foiadelli
Credit: Samantha Tran
Credit: Anthony Rosales
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces