CamNews

ទេសចរណ៍ 

រមណីយដ្ឋាន ដ៏ស្រស់បំព្រង និង ទាក់ទាញ អាងកំពីងពួយ

អាង​កំពីងពួយ​ រមណីដ្ឋានមួយ ដ៏ស្រស់បំព្រង មានទីតាំង​ស្ថិត​នៅចន្លោះភ្នំពីរ ​គឺ ភ្នំគល់
និង ​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម​ ស្រុក​បាណន់​ ខេត្តបាត់ដំបង  មាន​ចំងាយ ៣៥គីឡូម៉ែត្រ
ពីទីរួមខេត្ត។

ទំនប់អាងកំពីងពួយ  មាន​បណ្តោយ ៧,៥០០ ម៉ែត្រ និង ​ទទឹង​​ ១,៩០០ ម៉ែត្រ  អាច​ផ្ទុក
​ទឹក​បាន​ចំនួន​ ១១០.០០០.០០០ម៉ែតគូប នៅ​ក្នុង​រដូវ​វស្សា ដែលជា​ប្រភពទឹក ដ៏សំខាន់
​សំរាប់​ស្រោច​ស្រព​ នៅ​ក្នុង​វិស័យ​កសិកម្ម។

អាង​​កំពីងពួយ​ ជាតំបន់ទេសចរណ៍មួយ ដែលសម្បូរណ៍ទៅដោយ បរិយាកាសល្អ និង
​ជា​រមណីយដ្ឋាន​មួយដ៏ទាក់ទាញ សំរាប់ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង ​អន្តរជាតិ​ ទៅ​សំរាក
លំហែ​ ស្រូបយក​ខ្យល់ ​អាកាស​បរិសុទ្ធ​ ទស្សនា​ភ្នំ​ និង​ ហែលទឹក​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ


Tags: Travel Ang Kom Ping Puy Resort