ខ៉ាបផាលៃ គឺជាកោះឋានសួគ៌ធម្មជាតិមួយ សម្បូរដោយទេសភាព ដ៏ស្រស់ស្អាត ដែលមាន
ទីតាំងស្ថិតនៅកោះខ៉ាបផាលៃ ប្រទេសម៉ាឡេស៊ី។
កោះខ៉ាបផាលៃ គឺជាតំបន់ទេសចរណ៍មួយ ដ៏មានប្រជាប្រិយភាព ដែលពោរពេញទៅដោយ
បរិយាកាសធម្មជាតិ បរិសុទ្ធ ជាមួយនឹង ទឹកសមុទ្រដ៏ថ្លាឈ្វេងដូចកញ្ចក់ ឆ្នេរខ្សាច់សក្បោះ
ដ៏ស្រស់ស្អាត។ ជាពិសេស ផ្ទះសំណាក់ និង ភោជនីយដ្ឋាន នៅលើទឹក ដ៏ប្រណិត ប្រកប
ដោយផាសុខភាពបង្កើតបានជាបរិយាកាសមួយ ដ៏គួរឱ្យទាក់ទាញ និងមិនអាចបំភ្លេចបាន។
ភ្ញៀវទេសចរជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយកំសាន្តជាមួយនឹង ការហែល
ទឹក ជិះទូក ស្ទួចត្រី ដើរលើឆ្នេរខ្សាច់ ដេកហាលថ្ងៃ ទទួលទានអាហារនៅលើទឹកដ៏រ៉ូម៉ែនទិច
និង សំរាកលំហែកាយ យ៉ាងរីករាយជាមួយគូស្នេហ៍ នៅលើផ្ទះសំណាក់លើទឹក៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ 123rf