CamNews

ទេសចរណ៍ 

ទេសចរណ៍ដ៏ចម្លែក ជិះរទេះគោ កម្សាន្តលើឆ្នេរខ្សាច់ ដ៏វែងអន្លាយ ជាង ៣គីឡូម៉ែត្រ (មានវីដេអូ)

NGAPALI គឺជាឈ្មោះឆ្នេរខ្សាច់ធម្មជាតិ ដ៏ប្រណិត ពោរពេញទៅដោយទេសភាពដ៏ស្រស់
ត្រកាល និងខ្យល់អាកាសដ៏បរិសុទ្ធ ដែលមានទីតាំងស្ថិតនៅតំបន់ Rakhaing ក្នុងប្រទេស
ភូមា។

ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត NGAPALI  គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ  ដែលត្រូវបាន
រៀបចំឡើងយ៉ាងល្អឥតខ្ចោះ    ជាមួយនឹងឆ្នេរខ្សាច់​ពណ៌សក្បោះ   ដ៏វែងអន្ទាយ  ប្រវែង
៣,២១គីឡូម៉ែត្រ អមជាមួយនឹងកន្លែងសម្រាកលំហែកាយ ធ្វើពីឈើប្រកស្បូវជាជួរ តាម
បណ្តោយឆ្នេរខ្សាច់ ជាប់មាត់សមុទ្រ បង្កើតបានជាទិដ្ឋភាពមួយដ៏អស្ចារ្យ។

អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀត តំបន់កម្សាន្តដ៏មានប្រជាប្រិយភាពនេះ អាចឱ្យ
ភ្ញៀវទេសចរទំាងអស់ ជិះរទេះគោ គយគន់ទេសភាព តាមមាត់ឆ្នេរ មើលថ្ងៃលិច ហែល
ទឹក ដេកហាលថ្ងៃ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្ទួចត្រី  និង ជិះទូកកម្សាន្ត បានយ៉ាង
សប្យាយរីករាយជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ៕

សូមទស្សនា រូបភាព ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ ampersandtravel 


Tags: Travel NGAPALI BEACH