CamNews

ទេសចរណ៍ 

ឧទ្យានក្រោមបាតសមុទ្រដ៏ចម្លែក ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ (មានវីដេអូ)

ឧទ្យានក្រោមបាតសមុទ្រ ម៉ានីល គឺជាតំបន់ទេសចរណ៍កែច្នៃដ៏ស្រស់ស្អាត និងប្រណិតបំផុត
ដែលអាចឱ្យភ្ញៀវទេសចរ ដើរកម្សាន្ត និងទស្សនាពពួកសត្វមច្ឆា  នៅក្រោមបាតសមុទ្របាន
ដូចនៅផ្ទៃដីធម្មតា។

ឧទ្យានក្រោមបាតសមុទ្រម៉ានីល ត្រូវបង្កើតឡើងដោយប្រើកញ្ចក់ដ៏ក្រាស់បិទធ្វើជាផ្លូវដើម្បី 
ការពារទឹកមិនឱ្យជ្រាបចូល  ដែលមានចម្ងាយ  ២៥ម៉ែត្រ  សម្រាប់ភ្ញៀវទេសចរ ដើរកម្សាន្ត 
គយគន់នូវទស្សនីយភាពដ៏ទាក់ទាញ  ថតរូបយកទិដ្ឋភាព ដ៏ស្រស់ត្រកាល  នៅក្រោមបាត
សមុទ្រ។

តម្លៃសំបុត្រ ចូលទស្សនាសម្រាប់មនុស្សម្នាក់គឺមានតម្លៃ ១០ដុល្លារ (សម្រាប់មនុស្សចាស់)
និងតម្លៃ ៩ដុល្លារ (សម្រាប់ក្មេង)៕

សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ oceanparkmanilabay 


Tags: Travel Manila Ocean Park