CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ត្រកាល និង ទាក់ទាញបំផុត ទឹកឈូ

កាត់​តាម​ដងស្ទឹង​ដ៏​ធំ​មួយ​នៅ​ក្រុង​កំពត និង​ បត់​ស្តាំ​តាម​ផ្លូវ​មួយ ​ដែល​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ
លោកអ្នក​  នឹង​ប្រទះ​ភ្នែក​ឃើញ​ផ្លូវទឹក​មួយ  ​គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ ជាខ្លាំង​។ ទី​នោះ​ត្រូវ
បាន​គេ​ ស្គាល់​ថា​រមណីយដ្ឋាន​ទឹកឈូ​។ រមណីយដ្ឋាន​ទឹកឈូ​នេះ មាន​ទឹក​ដ៏​ត្រជាក់​និង​ថ្លា​ដូច​
កញ្ចក់​។ នៅ​កន្លែង​ដ៏​មនោ​រម្យ​មួយ​នេះមាន​ហាង​លក់​អាហារ​ច្រើន​កន្លែង ដោយ​មាន​លក់​ចាប់
ពី​ផ្លែឈើ រហូត​ដល់​មាន់​ខ្វៃ​និង​ត្រី​អណ្តែង​អាំង​ជាដើម​។

រមណីដ្ឋានទឹកឈូគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយនៅក្នុងខេត្តកំពត ដែលបាន
នាំភ្ញៀវទេសចរជាច្រើននាក់មកកំសាន្តនៅតំបន់កំសាន្ត ដ៏ស្រស់ស្អាតនេះ  ជារៀងរាល់ថ្ងៃ។
ជាពិសេស  នៅថ្ងៃឈប់សម្រាក ភ្ញៀវទេសចរមកជាគ្រប់តំបន់ នៅក្នុងប្រទេស និង បរទេស
តែងតែមកសម្រាកលំហែកាយ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធក្នុងតំបន់ទឹកឈូនេះ។

សូមទស្សនា​ រូបភាព ខាងក្រោម



ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia





Tags: Travel Teok Chhou kampot province