CamNews

ព័ត៌មានវីដេអូ 

វីដេអូ៖ ក្មេងៗកូរ៉េខាងជើង ដើរក្បួនព្យុះហយាត្រា បែបទាហាន អមដោយមីស៊ីល ក្នុងថ្ងៃទី០១ មិថុនា

ថ្ងៃទី១ ខែមិថុនា ជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសទូទាំងពិភពលោក បានប្រារព្ធពិធីមួយ
ដល់ប្អូនៗកុមារា កុមារី ដែលយើងហៅថា ទិវាកុមារអន្តរជាតិ។ នៅក្នុងថ្ងៃនោះដែរ គេតែងតែ
បង្កបរិយាកាស សប្បាយរីករាយ ដល់ប្អូនៗកុមារ តាមរយះដូចជា ប្រារព្ធពិធីជប់លៀងឲ្យពួក
គេ នាំពួកគេដើរលេងកំសាន្ត តាមទីរមណីយដ្ឋានផ្សេងៗ ជូនជាកាដូអនុស្សាវរីយ៍ផ្សេងៗដល់
ពួកគេ ...ជាដើម ។ល។

នៅឯប្រទេសកូរ៉េខាងជើង ដែលកំពុងតែមានទំនាក់ទំនងមិនល្អជាមួយ កូរ៉េខាងត្បូង ជានិច្ច
កាលបានដំឡើងសាច់ដុំដាក់គ្នា ក៏ដូចជាប្រើជាសង្គ្រាមសំដី ជាហូរហែរនោះ ក៏បានប្រារព្ធ
ទិវាកុមារអន្តរជាតិ ដល់កុមារតូចៗរបស់ខ្លួនផងដែរ។

ប៉ុន្តែអ្វីដែលចម្លែកនៅត្រង់នេះ គឺនៅក្នុងថ្ងៃពិសេសរបស់ពួកគេ (កុមារតូចៗ) នោះ គេបាន
នាំគ្នាសម្តែង ដើរក្បួនព្យុះហយាត្រាបែបជាលក្ខណទាហាន ដោយមានអមជាមួយ គ្រឿង
សព្វាវុធ ដូចជា រថក្រោះ មីស៊ីល...(តែគ្រាន់ជារបស់ក្លែងក្លាយ)  ដែលការធ្វើបែបនេះ យើង
កម្របានឃើញ នៅលើកុមារតូចៗណាស់៕


ដោយ៖ សិលា
វីដេអូ៖ youtube


Tags: Children north Korea,  parade,  Children's Day,  video news