CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តសម្បូរដោយ ប្រាសាទបាក់បែក និង វត្ថុបុរាណមានតំលៃ ជាច្រើន

ខេត្តព្រះវិហារ​ដែល​ជាប់​ជាមួយ​ព្រំដែន​ថៃ និង​ឡាវ​ភាគខាងជើង ជា​កន្លែង​ដែល​មាន​ប្រាសាទ​គួរ​អោយ​ចាប់​ចិត្ត​ចំនួនបី​ក្នុង​សម័យអង្គរ​គឺ ប្រាសាទព្រះវិហារ ប្រាសាទកោះកេរ និង​ប្រាសាទព្រះខ័ន​កំពង់ស្វាយ។ ទី​នេះ​ក៏​ជា​ជម្រក​សហគមន៍​ជា​ច្រើន​នៃ​ជនជាតិ​កុលសម្ព័ន្ធ​តំបន់​ភ្នំ។

កោះកេរ្ដិ៍​ធ្លាប់​ជា​រាជធានី​របស់​ រាជាធិរាជ​ខ្មែរ​ស្ដេចជ័យវរ័្មន​ទី៤​ដែល​បាន​កសាង​ទីក្រុង​នេះ​ក្នុង​ឆ្នាំ​ ៩២១។ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ត្រូវ​បាន​កប់​បាត់​ទៅ​ក្នុង​ព្រៃ​ដែល​មិន​អាច​ធ្វើ​ ដំណើរ​ទៅ​បាន។ ប្រាសាទព្រះវិហារ​ជា​កន្លែង​ពិសេស​បំផុត​របស់​ខេត្ត​នេះ។

ប្រាសាទព្រះវិហារ​ ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ជូន​ព្រះសិវៈ ហើយ​មាន​ទីតាំង​នៅ​លើ​គែម​តំបន់​ខ្ពង់រាប​ដែល​គ្រប់គ្រង​វាលរាប​ប្រទេស​ កម្ពុជា។ ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​មាន​ព្រះវិហារ​ជា​ស៊េរី​ដែល​ភ្ជាប់​គ្នា​ដោយ​ ប្រព័ន្ធ​នៃ​កម្រាល​ថ្ម និង​ជណ្ដើរ​ដែល​មាន​បណ្ដោយ​ចំណោត​ជាង​៨០០ម៉ែត្រ និង​មាន​កាល​បរិច្ឆេទ​នៅ​ពាក់​កណ្ដាល​ទី​មួយ​​នៃ​សតវត្សរ៍​ទី១១។ ទោះ​បីជា​យ៉ាង​ណា សំណង់​ប្រវត្តិសាស្រ្ត​នេះ​អាច​មាន​តាំង​ពី​សតវត្សរ៍​ទី៩ នៅ​ពេល​ដែល​អាស្រម​ត្រូវ​បាន​រក​ឃើញ។ កន្លែង​នេះ​ត្រូវ​បាន​រក្សា​ទុក​ពិសេស​បំផុត ពិសេស​ដោយ​អាស្រ័យ​ទៅ​តាម​ទី​តាំង​ដាច់​ស្រយាល។ មាន​ភាព​មិន​ធម្មតា​មួយ​សម្រាប់​គុណភាព​នៃ​ស្ថាបត្យកម្ម​របស់​វា ដែល​ប្រើ​ប្រាស់​បរិស្ថាន​ធម្មជាតិ​និង​តួនាទី​សាសនា​របស់​ប្រាសាទ ក៏​​ដូចជា​គុណភាព​មិន​ធម្មតា​នៃ​ការ​តុបតែង​ដោយ​ចម្លាក់​ថ្ម។

ស្ថាបត្យកម្មសំណង់​តែ​មួយ​គត់​នៃ​ស៊េរី​ របស់​ព្រះវិហារ ស៊េរី​ដែល​ភ្ជាប់​គ្នា​ដោយ​ប្រព័ន្ធ​នៃ​កម្រាល​ថ្ម និង​ជណ្ដើរ​ដែល​មាន​បណ្ដោយ​ចំណោត​ជាង​៨០០ម៉ែត្រ ប្រាសាទ​នេះ​ជា​ស្នាដៃ​ឯក​ពិសេស​មួយ​របស់​ស្ថាបត្យកម្ម​ខ្មែរ​តាម​រយៈ​ប្លង់ ការតុបតែង និង​ទំនាក់​ទំនង​រវាង​បរិស្ថាន​ទស្សនីយភាព​ទេសភាព។ ពិត​ជា​មាន​ភាព​បរិសុទ្ធ​ទាំង​ក្នុង​ប្លង់​និង​ភាព​លម្អិត​នៃ​ការ​តុបតែង។

ព្រះខ័នកំពង់ស្វាយ ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ប្រាសាទបាកាន ជា​សំណង់​នៃ​ដែល​មាន​មាត្រដ្ឋាន​ធំ​សម្បើម​បំផុត​ដែល​មាន​ទី​តាំង​នៅ​ជ្រុង​ និរតី​នៃ​ខេត្តព្រះវិហារ។ ប្រាសាទ​នេះ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​៤ដង​ធំ​ជាង​ប្រាសាទអង្គរវត្ត​ដែល​មាន​ បារាយណ៍​ប្រវែង​៣គីឡូម៉ែត្រ និង​មាន​ប៉ម​ប្រាសាទ​ជា​ច្រើន ឬ​ប្រាសាទ​នៅ​ក្នុង​បរិវេណ​នោះ។ ប្រាសាទ​នេះ​ពុំ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ និង​កម្រ​មាន​គេ​ទៅ​ទស្សនា​ណាស់ ហើយ​ប្រាសាទ​នេះ​ត្រូវ​ទទួល​រង​ការ​លួច​ប្លន់​យ៉ាង​ខ្លាំង​ប៉ុន្មាន​ឆ្នាំ​ កន្លង​មក​នេះ៕

សូមទស្សនា រូបភាព ខាងក្រោម


ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia

 


Tags: Travel Preah Vihear Province