អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ទើបបានធ្វើការបដិសេធ នូវការអំពាវនាវ
ឱ្យចូលរួមលេង Ice Bucket Challenge ដែលជាល្បែងលក្ខណៈមនុស្សធម៌មួយ ពីអ្នកសំដែង
ដ៏ល្បីឈ្មោះម្នាក់ នៅអាមេរិក។
ប្រធានាធិបតីរុស្ស៊ី លោក Putin
Dmitry Peskov ដែលជាអ្នកនាំពាក្យរបស់លោក Putin ឱ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី
ប្រហែលជាមិនបានដឹងអំពីភ្នាល់នេះ ហើយលោកក៏មានកិច្ចការសំខាន់ជាងនេះ ដើម្បីពិចារ
ណា។ ទំព័រសារព័រមាន Lenta ដកស្រង់សំដីរបស់ លោក Dmitry Peskov ថ្លែងថា ៖ “យើងខ្ញុំ
មានកិច្ចការជាអទិភាពផ្សេងទៀត ដែលត្រូវធ្វើ”។
គួររំលឹកថា មុននេះ Vin Diesel តារាភាពយន្ដល្បីឈ្មោះ នៅអាមេរិក ក៏បានបង្ហោះវីដេអូមួយ
បង្ហាញអំពីសកម្មភាពចាក់ទឹកកកលើក្បាល ហើយក៏បានអំពាវនាវភ្នាល់ចំពោះលោក Putin
តារាសំដែងស្រី នាង Angelina Jolie រួមនឹងជំទាវ Michelle Obama ឱ្យធ្វើសកម្មភាពដូចខ្លួន
ក្នុងអំឡុងពេល ២៤ម៉ោងបន្ទាប់។
តារាសំដែងអាមេរិក ល្បីឈ្មោះ លោក Vin Diesel
តារាសំដែង Vin Diesel ចូលរួមក្នុងកម្មវិធី Ice Bucket Challenge នេះ ក្នុងបំណងលើកកំពស់
ការយល់ដឹងអំពី ALS ដែលជាជម្ងឺមួយ បណ្ដាលឱ្យកោសិកាសរសៃប្រសាទរបស់មនុស្សមាន
បញ្ហា នាំឱ្យកើតជម្ងឺខ្វិន ឬស្លាប់មួយចំហៀងខ្លួន។
យោងតាមលក្ខណ្ឌផ្លូវការនៃល្បែងនេះ អ្នកដែលមិនទទួលយកការភ្នាល់ (មិនធ្វើតាមការអំពាវ
នាវរបស់អ្នកដែលបានធ្វើមុន) គឺត្រូវផ្ដល់វិភាគទាន ១០០ដុល្លារអាមេរិក ទៅឱ្យមូលនិធិមនុស្ស
ធម៌ Pete Frates ។ មូលនិធិនេះ ត្រូវបានគេហៅទៅតាមឈ្មោះរបស់អតីតកីឡាករ baseball
ម្នាក់ ដែលធ្លាប់ត្រូវបានគេរកឃើញថា មានជម្ងឺ ALS កាលពីគាត់មានអាយុ ២៧ឆ្នាំ។
គួររំលឹកដែរថា ប្រធានាធិបតីអាមេរិក លោក Barack Obama ក៏មិនបានធ្វើតាមការភ្នាល់នេះ ហើយបានផ្ដល់ប្រាក់វិភាគទានដល់មូលនិធិ។ ក្នុងចំណោម បុគ្គលល្បីឈ្មោះ ដែលបានទទួល
យក និងធ្វើបានសម្រេចនូវការភ្នាល់បែបមនុស្សធម៌នេះ ក៏មានឈ្មោះ លោក Mark Zuckerberg,
Bill Gates, Steven Spielberg និង Lady Gaga , Tiger Woods និង Rory Mcllroy ។ល។
ខាងក្រោមនេះ គឺជាសកម្មភាពចាក់ទឹកកកលើក្បាល របស់តារាសំដែង Vin Diesel
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Boston/YouTube
សមត្ថកិច្ចសហព័ន្ធអាមេរិក បានចាប់ខ្លួនបុរសពីរនាក់ កាលពីថ្ងៃចន្ទ ពីបទវាយឆ្មក់មន្រ្ដីនគរបាល លោក Brian Sicknick នៅ.......
កាលពីថ្ងៃចន្ទ ប្រទេសចិន បានចុះក្នុងបញ្ជីខ្មៅនូវមន្រ្ដីសហភាពអឺរ៉ុប ១០ រូប និងអង្គភាពចំនួន ៤ ដើម្បីសងសឹកចំពោះ កញ្ចប់ទណ្ឌកម្មរបស់......
ក្រុមហ៊ុន Altice USA នឹងបង់ប្រាក់បញ្ចប់ក្ដីយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ៧២ លានដុល្លារអាមេរិក ជាមួយតុលាការក្រុងញូវយ៉ក ដែល........
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញផ្សាយបទបញ្ជា ដោយផ្ដល់ឱ្យមន្រ្ដីអង់គ្លេសនូវសិទ្ធិអំណាច បង្ខំអ័រឡង់ខាងជើងអោយ........
តារាប្រុស ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង លោក Mai Warit ពិតជាមានភាពស្និទ្ធស្នាលជាមួយតារាស្រី Oom Eisaya ដោយសារតែពួកគេ.......
ខណៈដែល មានការរាតត្បាតនូវជំងឺខូវីត ១៩ ក្រុមហ៊ុនមួយចំនួន ផ្អាកដំណើរការបណ្ដោះអាសន្ន ចំណែកគ្រឹះស្ថានសិក្សាវិញបិទមួយរយៈ រង់ចាំរហូតដល់ធូរស្រាលការរាតត្បាតជំងឺនេះ............
ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានសហការជាមួយក្រុមហ៊ុន The Pizza Company ដើម្បីដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា.......
និស្សិតពីររូប ដែលបានបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យ VR Siddartha Engineering College ក្នុងទីក្រុង Kanuru ប្រទេសឥណ្ឌា បានបង្កើតមនុស្សយន្ត.....
វិឡាដ៏ស្កឹមស្កៃ ដែលស្ថិតនៅក្នុងផ្ទៃដីទំហំ ១,៩៥០.៩៦ ម៉ែត្រការ៉េ ដែលប្រតិស្ថាន នៅក្នុងរដ្ឋ South Florida គឺជាលំនៅឋានឆ្ងាយមាត់សមុទ្រ ដ៏មានតម្លៃថ្លៃបំផុត......
នៅអំឡុងពេល រាតត្បាតជំងឺកូវីដ ១៩ នេះ អាជីវកម្មមួយចំនួនធំ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូច្នេះ មនុស្សម្នាជាច្រើនត្រូវបាត់បង់ការងារ ......