ទឹកជ្រោះ ប៊ូស្រា ជាតំបន់ទេសចរណ៍ ធម្មជាតិមួយ ដ៏ស្រស់ស្អាត និង ធំជាងគេ ក្នុង
ចំណោមទឹកជ្រោះ ទំាងអស់ នៅក្នុងប្រទេសកម្ពុជា។ ទឹកជ្រោះ ប៊ូស្រា មានទីតាំងស្ថិត
នៅស្រុកពេជ្រចិន្ដា ចំងាយប្រមាណជា ៤៣គីឡូម៉ែត្រ ពីស្រុកសែនមនោរម្យ ក្នុងខេត្ត
មណ្ឌល។
ទឹកជ្រោះ ប៊ូស្រា ជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយ និង ទាក់ទាញ បំផុត សំរាប់
ភ្ញៀវទេសចរណ៍ជាតិ និង បរទេស មកកំសាន្ត ដោយសារតែ តំបន់នេះ សម្បូរណ៍ទៅ
បរិយាកាសធម្មជាតិដ៏ប្រណិត ដូចជា៖ ព្រៃឈើ សត្វបក្សាបក្សី និង ទឹកជ្រោះដ៏ស្រស់
បំព្រង គួរឱ្យចង់គយគន់។
ភ្ញៀវទេសចរណ៍ជាតិ និង បរទេស ចូលចិត្តមក កំសាន្ត និង សំរាកលំហែកាយ នៅ
តំបន់នេះ នៅថៃ្ងឈប់សំរាក ឬ វិធីបុណ្យផ្សេងៗ តែងតែរីករាយនឹង ការហែលទឹក
ញុំាអាហារ ស្រូបយកខ្យល់អាកាស បរិសុទ្ធ និង បន្ធូរអារម្មណ៍ ជាមួយនឹងទេសភាព
ដ៏ស្រស់ស្អាត នៅជុំវិញទឹកជ្រោះ ប៊ូស្រា៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ