ភោជនីយដ្ឋាន Fangweng គឺជាកន្លែងទទួលទានអាហារ និងជាតំបន់ទេសចរណ៍ ដ៏ចម្លែក និង
ស្រស់ស្អាតបំផុត ពោរពេញទៅដោយទេសភាព ដ៏រ៉ូម៉ែនទិច ដែលមានទីតាំងស្ថិតក្នុងប្រទេស
ចិន ខេត្ត Hubei មានចម្ងាយ ១២គ.ម ភាគខាងជើងទីក្រុង Yichang ជិតជ្រលងភ្នំ Sanyou។
ភោជនីយដ្ឋានដ៏មិនគួរឱ្យជឿនេះត្រូវបានសាងសង់ឡើងយ៉ាងប្រណិតនិងបានបំពាក់នូវគ្រឿង
សង្ហារឹម តុបតែង លម្អដ៏ស្រស់ស្អាត ជាមួយនឹងផ្លូវដើរជាប់ជញ្ជាំងភ្នំក្រាលក្តារប្រវែង ៣០ម៉ែត្រ
សាងសង់ពីលើទន្លេ Chang Jiang។ ភ្ញៀវទេសចរ អាចមកកម្សាន្ត និង រីករាយជាមួយនឹងការ
ទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសា អមនឹងខ្យល់អាកាសដ៏បរិសុទ្ធ ជាពិសេស អាចគយ
គន់ទេសភាព ដ៏ស្រស់ត្រកាលពីលើជញ្ជាំងភ្នំ ភោជនីយដ្ឋាន៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ amusingplanet