CamNews

ទេសចរណ៍ 

ទន្លេក្រោមដី ដ៏ចម្លែក និង ស្រស់ស្អាតបំផុត ជាប់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ឧទ្យានជាតិ ទន្លេ Puerto Princesa Subterranean ឬ ទន្លេក្រោមដី គឺជាតំបន់ទេសចរណ៌
ធម្មជាតិ ដ៏ស្រស់ស្អាតបំផុត ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសហ្វីលីពីន។

ឧទ្យានជាតិ ទន្លេ Puerto Princesa Subterranean ឬ  ទន្លេក្រោមដី  គឺជាជ្រលងភ្នំមួយដ៏
ចម្លែក ដែលមានរន្ធដ៏ធំមួយនៅក្រោមជ្រលងភ្នំនោះមានប្រវែង ៨,២គីឡូម៉ែត្រ ធ្លាយទៅ
ដល់សមុទ្រចិនភាគខាងត្បូង។ ទន្លេក្រោមដីនេះ គឺពោរពេញទៅទស្សនីយភាព ដ៏ស្រស់
ស្អាត ប្លែក និង ទាក់ទាញបំផុត  សំរាប់ភ្ញៀវទេសចរ  មកពីជុំវិញពិភពលោក។ តំបន់នេះ
ត្រូវគេចុះបញ្ជីជាសម្បត្តិធម្មជាតិដ៏ស្រស់ស្អាត នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ភ្ញៀវទេសចរទាំងអស់  អាចទៅកំសាន្ត  និង  ទស្សនានូវទិដ្ឋភាពដ៏អស្ចារ្យនេះ  តាមរយៈ
ក្បូន និង ទូក ដើម្បីចំលង ចូលទៅកាន់ទន្លេក្រោមដី។ ជាពិសេស ភ្ញៀវទេសចរទាំងអស់
ក៏អាចទស្សនានូវសត្វព្រៃជាច្រើនប្រភេទ ទៀត ដែលរស់នៅក្នុងតំបន់  ដោយផ្ទាល់បាន
ផងដែរ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ visitpuertoprincesa.


Tags: Travel Puerto Princesa Subterranean River National Park