CamNews

ទេសចរណ៍ 

អាថ៌កំបាំងប្រាសាទ ដ៏ចម្លែក មានស្រះផ្ទុកទឹកមិនចេះរីង

ប្រាសាទបាសិត គឺជាតំបន់ទេសរណ៍ប្រវត្តិសាស្រ្តខ្មែរ ដ៏មានប្រជាប្រិយមួយដែលត្រូវបាន​កសាង​អំឡុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ (​ឆ្នាំ ១០០២-១០៥០) និង​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​បាសិត ឃុំ​តាភុន ខេត្តបាត់ដំបង មានចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ទីក្រុង​។

ប្រាសាទ​បាសិត​បាន​ប្រើប្រាស់​រចនាប័ទ្ម​ពី​សតវត្សរ៍​ទី​១១ និង​កសាង​ក្នុង​ឆ្នាំ​១០៣៦ និង​១០៤២​។ នៅ​ជិត​ប្រាសាទ មាន​ស្រះ​ទឹក​មួយ​ ដែល​មាន​បណ្ដោយ​២០​ម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ និង​ជម្រៅ​១០​ម៉ែត្រ​។ ស្រះ​ធម្មជាតិដ៏ស្រស់ស្អាតនេះ​ មិន​ដែល​រីង​ទឹកឡើយ​ទោះបីជា​ស្ថិត​ក្នុង​រដូវប្រាំង​ក៏ដោយ ចំណែក ​នៅ​ក្នុង​រដូវវស្សា កម្ពស់​ទឹក​ខ្ពស់​ជាង​ធម្មតា​។

បច្ចុប្បន្នប្រាង្គប្រាសាទនេះ ត្រូវបានក្លាយជាកន្លែងកំសាន្ត ដ៏ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទស្សនា ជារៀងរាល់ថ្ងៃ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia​


Tags: Travel Ba Set Temple