ប្រាសាទតាព្រំដែលមានរចនាប័ទ្មបាយ័នត្រូវបានជឿថាបានកសាងនៅចុង សតវត្សរ៍ទី១២
និង ដើមសតវត្សរ៍ទី១៣។ ប្រាសាទនេះ បានកសាងឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ វត្ត
អារាមសម្រាប់ អ្នកកាន់ព្រះពុទ្ធ សាសនាមហាយាន និង ជាសាកលវិទ្យាល័យ។ មិនដូច
ប្រាសាទសម័យអង្គរផ្សេងទៀតឡើយ ប្រសាទតាព្រហ្ម ត្រូវបានបោះបង់ចោលដែលមាន
លក្ខណៈដូចអ្វីដែលបានឃើញ មានជាពន្លឺនិងបរិយាកាសលាយឡំគ្នានៃដើមឈើដែលដុះ
ចេញពីលើប្រាសាទ និងព្រៃឈើព័ទ្ធជុំវិញដែលធ្វើអោយប្រាសាទមានប្រជាប្រិយបំផុតក្នុង
ចំណោមប្រាសាទក្នុង តំបន់អង្គរសម្រាប់ភ្ញៀវទេសចរ។
រាជាវិហារ (ប្រាសាទរបស់ស្ដេច) ដូចដែលស្គាល់ពីដំបូងជាប្រាសាទមួយនៃប្រាសាទដំបូង
ដែលកសាងដោយអនុលោមទៅតាមកម្មវិធីដ៏ ធំនៃការសាងសង់ និងសាធារណការបន្ទាប់
ពីការឡើងសោយរាជ្យក្នុងឆ្នាំ១៨១១។ ប្រាសាទត្រូវបានកសាងឡើង ក្នុងព្រះនាមរាជវង្ស
ព្រះអង្គ។
រូបភាពសំខាន់របស់ប្រាសាទគឺការតំណាងអោយប្រាជណាបារាមិត្រ (Prajnaparamita)ជា
អ្នកតំណាងអោយគតិបណ្ឌិត ត្រូវបានតំណាងអោយ ព្រះមាតាព្រះមហាក្សត្រ។ នៅភាគ
ខាងជើងនិងភាគខាងត្បូងប្រាសាទនៅក្នុងកំពែងទីបី ត្រូវបានឧទ្ទិសដល់ព្រះគ្រូរបស់ព្រះ
រាជា និងព្រះរាមព្រះរាជាដាច់ដោយឡែកៗពីគ្នា។
ប្រាសាទតាព្រហ្មក៏ជា ទម្រង់បំពេញបន្ថែមការជួសជុលជាមួយប្រាសាទវត្តអារាមព្រះខ័ន
ដែលឧទ្ទិស ក្នុងឆ្នាំ១១៩១ រូបភាពនេះតំណាងអោយអវលោកិស្វារៈ (Avelokitesvara) ជា
ការប្រៀបធៀបនឹងព្រះពោធិសត្វនិងត្រូវបានតំណាងអោយព្រះបិតា ព្រះមហាក្សត្រ។
កន្លែងនេះជាលំនៅដ្ឋានរបស់ប្រជារាស្ត្រជាង ១២,៥០០នាក់ (បូករួមទាំងអាចារ្យ១៨នាក់
និង អ្នករបាំ ៦១៥នាក់) រួមទាំងមានប្រជារាស្ត្រ ៨០,០០០នាក់ ទៀតដែលរស់នៅក្នុងភូមិ
ជុំវិញនោះ ដែលធ្វើការដើម្បីផ្ដល់សេវា និងការផ្គត់ផ្គង់៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia