អកយំ គឺជាប្រាសាទបុរាណប្រវត្តិសាស្ត្រ ដ៏ចំណាស់ និង ស្រស់ស្អាតបំផុត កសាងឡើងដោយ
ថ្មភួក ដែលមានទីតាំងស្ថិតនៅ ក្នុងខេត្តសៀមរាប។
ប្រាង្គប្រាសាទបុរាណ អកយំ បានកសាងឡើងនៅចុងសតវត្សន៍ទី៨ ដល់ ដើមសតវត្សន៍ទី១១
ដើម្បីឧទ្ទិសដល់សាសនាហិណ្ឌូ។បច្ចុប្បន្នប្រាសាទនេះមានសភាពទ្រុឌទ្រោមស្ទើតែទាំងស្រុង
ដោយសារតែសង្រ្គាម និងការរុករកវត្ថុបុរាណមានតំលៃ លក់ឱ្យឈ្មួញទុច្ចរិត។ ប្រាសាទអកយំ
ជាប្រាសាទដែលគេស្គាល់មុនគេថាបានកសាងឡើងតាមរូបមន្ដរចនាស្ថាបត្យកម្ម "ប្រាសាទភ្នំ"
ដែលបានក្លាយជារូបមន្ដរចនាដំបូងសម្រាប់ប្រាសាទដែលបានកសាងក្នុងសម័យអង្គរជាច្រើន
បូករួមទាំងប្រាសាទអង្គរវត្តផងដែរ។
ភ្ញៀវទេសចរ ជាច្រើនចូលចិត្តទៅទស្សនា នៅតំបន់នេះ រីករាយជាមួយការ ដើរទស្សនាប្រាង្គ
ប្រាសាទ រចនាប័ទប្រាសាទ និង សិក្សាពីប្រវត្តិសាស្រ្តនៃការកសាងប្រាសាទ ដ៏អច្ឆរិយនេះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia