CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ធម្មជាតិដ៏ស្រស់ត្រកាល អន្លុងផ្សោតកាំពី

ខេត្តក្រចេះ​ មាន​ទីតាំង​នៅ​ខាងកើត​ទន្លេមេគង្គ ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ទៅ​ទស្សនា​អន្លង់ផ្សោត​ដែល ​នៅ​សេសសល់​​លើ​ពិភពលោក។ ភូមិ​ដែល​គួរ​ទៅ​ទស្សនា​គឺ​ភូមិកាំពី​ដែល​មាន​ចម្ងាយ​ប្រហែល​១៥គីឡូម៉ែត្រ​ ពី​ទីរួមខេត្ត។ ផ្សោតទឹកសាប​ជា​សត្វ​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់ និង​ជា​សត្វ​ដ៏​កម្រ តាម​ការប៉ាន់ស្មាន​គឺ​មាន​ប្រហែល​ត្រឹម​តែ​៦០​ក្បាល​ប៉ុណ្ណោះ​ដែល​រស់​នៅ​ ក្នុង​ទន្លេ​នេះ។

ទីក្រុង​របស់​ខេត្តក្រចេះ​ព័ទ្ធ ​ជុំវិញ​ដោយ​ជនបទ និង​បម្រើ​ជា​កន្លែង​ប្រសើរ​បំផុត​ដែល​អាច​សម្រាក​មួយ ឬ​ពីរ​យប់​នៅ​ទីនោះ។ ទីនេះ​ជា​កន្លែង​ប្រសើរ​មួយ​ពី​តំបន់​ផ្សេងៗ​ទៀត​របស់​ ប្រទេស​ដែល​គេ​ធ្វើ​ដំណើរ​ទៅ។

ខេត្តក្រចេះ​ មាន​តំបន់ទេសចរណ៍​មួយ​ចំនួន។ ភ្នំសំបុក​ជា​ប្រាសាទតូច​មាន​ទីតាំង​នៅ​លើ​ភ្នំ​ភាគខាងជើង​ទីរួមខេត្ត។ ជណ្ដើរ​ដ៏​វែង​ឆ្ពោះ​ទៅ​ព្រះវិហារ​ភ្នំសំបុក​ដែល​បង្ហាញ​រូបភាព​លម្អិត​នៃ​ ការ​ធ្វើ​ទារុណកម្ម​បន្ទាប់​ពី​​ស្លាប់​ទៅ​ដល់​អ្នក​ដែល​មាន​បាប​ក្នុង​ ជិវិត​បច្ចុប្បន្ន។ វត្តរកាកណ្ដាល​ជា​វត្ដ​ដែល​បាន​ជួសជុល​ឡើង​វិញ​ជាមួយ​ នឹង​រចនាប័ទ្ម​ចេតិយ​របស់​ឡាវ “Stupa” នៅ​តាម​មាត់ទន្លេ​ដែល​មាន​ចង្ងាយ​២គីឡូម៉ែត្រ​ពី​ទីរួមខេត្ត។ នៅ​ជិត​វត្ត​សម័យទំនើប​ដែល​គេ​អាច​លឺ​មាន​ព្រះសង្ឃ​សូត្រ​ធម៌​នៅ​ពេលល្ងាច។ ប្រហែល​១៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត មាន​សហគមន៍​ចាម​ដ៏​ធំ​មួយ។ ទីនេះ​ត្រូវ​បាន​ស្គាល់​ច្បាស់​ដោយ​អ្នក​នៅ​ក្នុង​តំបន់​ថា​ ភូមិត្បាញកន្ត្រក ដែល​ជា​ភូមិ​ធំ​ជាង​គេ​ក្នុង​ខេត្ត​ក្រចេះ​ដែល​មាន​អ្នក​ភូមិ​ច្រើន​ជាង​ ៤០០០​នាក់​រស់​នៅ​ទីនោះ។ សកម្មភាព​ចុងក្រោយ​បំផុត​ប្រចាំថ្ងៃ​ក្នុង​ខេត្តក្រចេះ​គឺ​សម្រាក​តាម​មាត់​ទន្លេ​និង​ទស្សនា​ថ្ងៃ​លិច៕

សូមទស្សនា រូបភាព ខាងក្រោម




ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel kampe resort