កោះឃុក ជាតំបន់ទេសចរណ៍ធម្មជាតិមួយ សម្បូរណ៍ទៅដោយ ទិដ្ឋភាព ដ៏ស្រស់បំព្រង ត្រជាក់
ភ្នែក ដែលមានទីតាំងស្ថិតនៅឆ្ងាយ នៃភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិច។
កោះឃុក ជាកន្លែងកំសាន្តមួយ ដ៏ស្រស់ត្រកាល និង ទាក់ទាញបំផុត ដោយសារតែ កោះនេះ
ពោរពេញទៅដោយ ទេសភាព ដ៏ល្អ ទាក់ភ្នែក ជាច្រើន ដូចជា៖ ឆ្នេរខ្សាច់ពណ៌សក្បោះ ដ៏ស្រស់
ស្អាត ទឹកសមុទ្រពណ៌ខៀវ ដ៏ថ្លាឈ្វេង ដូចកញ្ចក់ និង មានដើមដូង ដុះជាជួរ ធ្វើជាម្លប់ដ៏ត្រជាក់
សំរាប់ភ្ញៀវទេសចរណ៍ មកកំសាន្ត និង សំរាក លំហែកាយ។
ភ្ញៀវទេសចរណ៍មកពីគ្រប់តំបន់ លើពិភពលោក ចូលចិត្តទៅកំសាន្តនៅតំបន់នេះ រីករាយជាមួយ
នឹង ការដើរលើឆ្នេរខ្សាច់ ដេកហាលថ្ងៃ មើលថ្ងៃលិច ហែលទឹក ជិះទូក និង សំរាកលំហែកាយ
ក្រោមម្លប់ដូង ដ៏ត្រជាក់ សម្បូរណ៍ដោយ ខ្យល់អាកាសបរិសុទ្ធ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces