ទឹកជ្រោះប៊ូស្រា គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាតមួយ ព័ទ្ធជុំវិញដោយព្រៃឈើ
ពណ៌បៃតង ខៀវស្រងាត់ ដែលមានទីតាំងក្នុងស្រុកពេជ្រចិន្ដា ចម្ងាយ៤៣គីឡូម៉ែត្រពីក្រុង
សែនមនោរម្យ ខេត្តមណ្ឌលគិរី។
ភ្ញៀវទេសចរជាតិ និង អន្តរជាតិ អាចធ្វើដំណើរទៅកំសាន្តនៅទីនោះ បានតាមផ្លូវដីក្រហម
ទឹកជ្រោះដ៏ស្រស់បំព្រងនេះ ជាកន្លែងដ៏គួរអោយចាប់អារម្មណ៍បំផុត សម្រាប់ភ្ញៀវទេសចរ
ដែលចង់ដឹងចង់ឃើញនូវទិដ្ឋភាពទឹកជ្រោះធម្មជាតិ និង បរិយាកាសដ៏ទាក់ទាញនៅក្នុងតំ
បន់នេះ។ ទឹកជ្រោះនេះ ត្រូវបានបែងចែក ជាបីដំណាក់៖
ដំណាក់ទីមួយ
ទឹកជ្រោះមានបណ្ដោយ១៥ម៉ែត្រនិងកម្ពស់ពី៨ទៅ១២ម៉ែត្រ ក្នុងរដូវវស្សា និងកម្ពស់ពី១០
ទៅ១៥ម៉ែត្រក្នុងរដូវប្រាំង។
ដំណាក់ទីពីរ
ទឹកជ្រោះមានបណ្ដោយ២៣ម៉ែត្រ និងកម្ពស់ពី១៥ ទៅ២០ម៉ែត្រ នៅក្នុងរដូវវស្សា និងមាន
បណ្ដោយ ២០ម៉ែត្រ និង កម្ពស់ពី ១៨ ទៅ២៥ម៉ែត្រ ក្នុងរដូវប្រាំង។ ទឹកជ្រោះដំណាក់ទីពីរ
មានចម្ងាយ ១៥០ម៉ែត្រពីដំណាក់ទីមួយ។ ភ្ញៀវទេសចរមានភាពទាក់ទាញ យ៉ាងលន្លង
លន្លោចជាមួយកន្លែងនេះ។
ដំណាកទីបី
ទឹកជ្រោះ មានល្បឿនហូរធ្លាក់ លឿនជាងដំណាក់ទីពីរ។ ដំណាក់នេះគេមិនអាចទៅដល់
បានទេដោយសារទីតាំងនេះស្ថិតក្នុងព្រៃក្រាស់ និងខ្វះការដឹកជញ្ជូន៕
សូមទស្សនា វីដេអូ ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia